ទាន់ហេតុការណ៍
0

ពីរ​នាក់​បងប្អូន​បង្កើត លួច​ម៉ូតូ​លើក​ទី​១ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទាំង​ពីរ​នាក់​!

ពីរ​នាក់​បងប្អូន​បង្កើត លួច​ម៉ូតូ​លើក​ទី​១ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទាំង​ពីរ​នាក់​!

កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៣ អាវុធហត្ថ​រាជធានីភ្ន​ពេញ ទទួលបាន​ព័ត៌មាន តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​២៤​ម៉ោង លេខ ១២៩១ ថា​មាន​ករណី​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក ធូ​ដេ ពណ៌​ផ្កាឈូក នៅ​ចំណុច ភូមិ​អ័រគី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ភ្លាមៗ​នោះ កម្លាំង​ជំនាញ​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ រហូតមកដល់​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក ធូ​ដេ ពណ៌​ផ្កាឈូក ស៊េរី​២០១១ ស្លាក​លេខ ភ្នំពេញ 1IJ-5405 ជា​របស់​ជនរងគ្រោះ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

​ជនសង្ស័យ​ទាំង​០២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា មានឈ្មោះ​៖
១-​ឈ្មោះ វុត សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
២-​ឈ្មោះ វុត សុខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ពួកគេ​ទាំង​ពីរ​នាក់ ឆ្លើយ​សារភាព​ថា មិន​ធ្លាប់​ដែល​លួច​ម៉ូតូ​ពី​មុន​មក​ឡើយ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com