យុវជន៤ក្រុមមានចំនួន 12 រូបបានជ្រើសរើសចូលរួមកម្មវិធីប្រកួតតស៊ូមតិយុវជនជើងឯកអាហាររូបត្ថម្ភ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅសាលអង្គគីហ្សូណា នៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាជប៉ុន(C G C C)។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានប្រកួតជុំទី 1 ប្រធានបទចំណីអាហារដែលមិនល្អ ចំពោះសុខភាពគួរតែត្រូវហាមឃាត់មិនឲ្យលក់នៅសាលារៀន។ និងជុំទី 2 របបអាហារសុខភាពគឺជារបបអាហារ បែបប្រណិត(តម្លៃថ្លៃ)។
ការតស៊ូមតិរបស់យុវជនជើងឯកអាហាររូបត្ថម្ភពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងជម្រុះយក ២ ក្រុម ដើម្បីទៅប្រកួតវគ្គផ្ដាច់ព្រ័តលើប្រធានបទដែលទាក់ទងនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព។
សូមជម្រាបថាការប្រកួតតស៊ូមតិយុវជនជើងឯកអាហាររូបត្ថម្ភគាំទ្រដោយគម្រោង MUSE FOGZ និងអង្គការហែឡែនខែលល័រអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់នៅការយល់ដឹងរបស់យុវជនអំពីរបបអាហារសុខភាពសម្រាប់ស្ត្រីនិងកុមារកម្ពុជាលើកកម្ពស់ ការពិភាក្សានិងការសន្ទនារបស់យុវជនពាក់ព័ន្ធ នឹង របបអាហារសុខភាព ដើម្បី បង្កើនកិច្ចសហការរវាងយុវជនជើងឯកអាហារូបត្ថម្ភ និង អ្នកពាក់ព័ន្ធ។
គួររំលឹកថាកម្មវិធីផ្ដល់ឱកាសឲ្យយុវជនយកទ្រឹស្ដីមកអនុវត្ត តាមរយៈប្រមូលទិន្នន័យផ្សេងៗ និងគំនិតច្នៃប្រឌិតធ្វើជាដំណោះស្រាយ សម្រាប់បញ្ហាផ្សេងៗ របស់យុវជន និង អភិវឌ្ឍន៍ជំនាញផ្សេងៗទៀត ដូចជា ការត្រិះរិះពិចារណាការងារជាក្រុមនិងភាពជាអ្នកដឹកនាំជាដើម ៕ លីតា