ឈឿនស្រីពេជ្រ ជាយុវតីម្នាក់ធ្លាក់ខ្លួនពិការតាំងពីអាយុ 4 ឆ្នាំ។ទោះបីនាងពិការមែនពិត តែបេះដូងនាងមានឆន្ទៈមិនពិការឡើយ។តែចិត្តរបស់ស្រីពេជ្រ មានកាយសម្បទា រឹងមាំដូចមនុស្សដទៃដែរ។
ការរស់នៅជាប្រចាំរបស់ ស្រីពេជ្រសព្វថ្ងៃ មានការប្រឈមជានិច្ច។កាលពីអតីតកាលនៅតូចនៅឡើយ។នាងថាទាំងការសិក្សាផងដែរ ព្រោះត្រូវប្រឈមនិងការឆ្លងកាត់ផ្លូវក្រហិចក្រហុក។ពេលភ្លៀងធ្លាក់មកម្ដងៗ ជូនកាលរអិលដួល ពេលខ្លះឡើងជណ្ដើរ ដោយមានអ្នកជួយគ្រា បី ឬ ព ទើបនាងបានចូលរៀនដូចគេដែរ។
គួររំលឹកឡើងវិញថាក្រោយពីស្រីពេជ្រ ត្រូវប្ដូរទីតាំង មកកាន់ភូមិចំការឪឡឹក សង្កាត់កាកាប ១ នាងថា អត់ទាន់មានបណ្ដាញទឹកស្អាត ប្រើប្រាស់នៅឡើយ។ដូច្នេះនាងត្រូវទៅដួសទឹកពីស្រះមកប្រើ ដែលនៅឆ្ងាយពីផ្ទះ។ថែមពីលើនេះទឹកក៏ល្អក់ទៀត។ដូច្នេះនាងត្រូវកូរនិងាច់ជូរទុកឲ្យរងថ្លា ទើបអាចប្រើប្រាស់បាន ពេលខ្លះមានភ្លៀងធ្លាក់មកម្តងៗ នាងត្រូវត្រងទឹកឱ្យពេញៗពាងដើម្បីទុកប្រើប្រាស់ បើសិនជាធ្វេសប្រហែស តែបន្តិចច្បាស់ ជាអត់ទឹកប្រើហើយ។ បច្ចុប្បន្ននេះភូមិរបស់នាងមាន ត បណ្ដាញទឹកស្អាតចូលមកដល់ក្នុងភូមិហើយ។ទើបពេលនេះនាងលែងបារម្ភទៅដងទឹកស្រះដូចមុនទៀតដែរ។
បើនិយាយពីបង្គន់វិញផលវិបាកជាងគេ ពេលនាងនៅតាមផ្លូវសាធារណៈម្តងៗ ពេលឈឺពោះ ត្រូវចូលបង្គន់ ពេលដែលចូលទៅ ឃើញពុំមានអនាម័យ នាងថានាងខ្លាចរហូត។ពេលដែលត្រូវចូលបង្គន់ដែលគ្មានអនាម័យនោះ។ ពិសេសកន្លែងដែលមានមនុស្សច្រើន។
ជាទម្លាប់របស់ស្រីពេជ្រទៅហើយ នាងបន្តថា បើសិនជានាងចង់ចូលបន្ទប់ទឹកនាងត្រូវតែទៅរកការ៉ាស់សាំងវិញ។ទើបមានផាសុខភាពជាង។បើសិនគេនិយាយដល់បងប្អូនពិកាមួយចំនួន ដោយពួកគាត់ប្រហែលជាមិនខុសពីខ្ញុំប៉ុន្មានទេ ឬ ក៏ពួកគាត់ជួបប្រទះបញ្ហាច្រើនជាងខ្ញុំទៅទៀត។ពេលដែលត្រូវចូលបន្ទប់ទឹកសាធារណៈដោយពេលខ្លះខ្វះទឹកប្រើប្រាស់។
និយាយរួមទៅបើសិនជាមានការសាងសង់បង្គន់អនាម័យ ឬ សង់បង្គន់នៅតាមទីសារធារណៈវិញគឺពិតជាមានសារៈសំខាន់ណាស់ ពិសេសស្ត្រីតែម្ដង។ហើយអ្វីដែលសំខាន់ដែលត្រូវបង្កលក្ខណៈទៅទៀតនោះ គឺ ត្រូវបំពាក់ឧបករណ៍ជាសំឡេងដើម្បីជំនួយ ពេលដែលជនពិការពួកគាត់ត្រូវឡើងបង្គន់។
បច្ចុប្បន្នស្រីពេជ្រជាជំនួយការជនពិការភាពនិងរដ្ឋបាលរបស់អង្គការនៃមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការ។
ចុងក្រោយស្រីពេជ្រមានតែសំណូពរខ្លះទៅ ដល់ ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត មានតែការយកចិត្តទុកដាក់ ជួយសាងសង់បង្គន់អនាម័យ ដល់ ជនពិការភាព ជាពិសេសស្ត្រីមាន ផ្ទៃពោះចាស់ជរា ដើម្បីឱ្យពួកគាត់ ងាយស្រួល ក្នុងការចូលបន្ទប់ទឹក និង ប្រើប្រាស់បង្គន់អនាម័យដែលស្អាត។ លីតា