ទោះប៏ ឃុំ ដើមឬស មានការអភិវឌ្ឍន៍ ក្តី ឯការរស់នៅរបស់ប្រជាជន នៅមានកំរិត នៅមិនទាន់យល់ដឹងពីអនាម័យនៅឡើយ។បញ្ហាចម្បងនោះ នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ បានបង្កលក្ខណៈលំបាកដល់ប្រជាពលរដ្ឋផងដែរ។
ការេធ្វសប្រហែស របស់នាង ពេជ្រធារ៉ាវិញ ដោយសារការត្រងទឹកភ្លៀងមកក្លាសេ ក្នុង ទូទឹកកក យកមកផឹកពុំបានដាំពុះ ទើបបង្ករលក្ខណៈទៅជា រាគរូស ៣ថ្ងៃជាប់ៗគ្នា។ដោយសារភ្លៀងជន់លិចពិបាកទៅដូរទឹកស្អាតមកផឹក។អាការៈបែបនេះ ដែលជាការធ្វែសប្រហែសមួយ ទើបធ្វើឲ្យនាងប្រញាប់មកកាន់មន្ទីរពេទ្យ។
ដោយឡែកលោក សានសុជា វិញកំពុងនាំប្រពន្ធដែលមានផ្ទៃពោះមកមន្ទីរពេទ្យដែរ។ដោយរៀបរាប់ថាខ្ញុំយកប្រពន្ធមកមន្ទីរពេទ្យ ដើមឬស នេះព្រោះតែពេទ្យនៅទីនេះមានផាសុខភាពល្អទាំងបន្ទប់ទឹកបង្គន់អនាម័យក៏ល្អមានទឹកសម្រាប់លាងដៃហើយគ្រូពេទ្យបានណែនាំយើងជាប្រចាំ។
អ្នកគ្រូពេទ្យ ជុំចិន្តា អនុប្រធានមណ្ឌលសុខភាព ដើមឬស មានប្រសាសន៍ថា ប្រជាជន ដែលមកកាន់មន្ទីរពេទ្យ ដើមឬស ពេលគាត់មកកាន់មណ្ឌលសុខភាព មិនពាក់ព័ន្ធនឹងការផឹកទឹកមិនស្អាតនោះទេ។ព្រោះគ្រូពេទ្យនៅទីនេះតែងតែ ពន្យល់ណែនាំ ជាប្រចាំឲ្យប្រុងប្រយ័ត្ន ក្នុង ការបរិភោគទឹក នំ ចំណី អាហារ ឬ ដូរទឹកស្អាតផឹក ជាប្រចាំ។ ត្រូវដាំទឹកផឹក ពេលណាដូរទឹកមិនទាន់ ជាពិសេសត្រូវលាងដៃនិងសាប៊ូឬ បាញ់អាកុល ពេលចេញពីបន្ទប់ទឹកនិងមិនត្រូវធ្វេសប្រហែសឡើយ។
មេឃុំ ដើមឬស លោកគ្រុយប៉ុនមានប្រសាសន៍អំពីប្រជាជននៅឃុំនេះថាមាន 14 ភូមិ ហើយប្រជាជនសារុប មាន ទាំងអស់1870 នាក់។និងមានសេវាប្រើប្រាស់ទឹកស្អាតគ្រប់ផ្ទះ មានការខ្វះខាតតែ១ភូមិទេ ដោយសារក្រុមហ៊ុនទាញទឹកមិនទាន់ដល់ ឧបសគ្គនោះដោយសារត្រូវឆ្លងកាត់ស្ទឹងព្រែកត្នោត។
លោកបញ្ជាក់ទៀតថា នៅមាន១៣ ភូមិទៀត មានប្រជាជន 2690 គ្រួសារបានប្រើប្រាស់ទឹកស្អាតអស់ហើយនៅសល់តែ 190 គ្រួសារទៀតទេ ដែលមិនទាន់ប្រើប្រាស់។លោកបន្តថា បើនិយាយពីបង្គន់វិញ។ឃុំនេះបានប្រកាស ODF 100ភាគរយ និងបានទទួល ពានរង្វាន់ទៀតផង ។ លីតា