ទាន់ហេតុការណ៍
0

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សាលប្រជុំ​នៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក្រាំង​លាវ

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សាលប្រជុំ​នៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក្រាំង​លាវ

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ប្រជាជន កម្ពុជា​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សាលប្រជុំ​នៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ក្រាំង​លាវ ស្ថិតនៅក្នុង​ភូមិ​ក្រាំង​លា​វ ឃុំ​ក្រាំង​លា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​

គួរបញ្ជាក់​ថា​៖ នៅក្នុង​ស្រុក​រលាប្អៀរ​មាន ១៤​ឃុំ ក្នុងនោះ មាន​ឃុំ​ក្រាំង​ដី​មាស តែមួយគត់​ដែល​បាន​កាត់​ចេញពី​ឃុំ​ស្វាយជ្រុំ មិនទាន់​បាន​សាងសង់​ទី​ស្នាក់​បក្ស​នៅឡើយ​ទេ​.

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន និង​ក្រុមការងារ​ក៏​បាន​អញ្ជើញ​ទៅពិនិត្យ​វិហារ​ស្វាយ​ជុក ស្ថិតនៅក្នុង​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​ផងដែរ ៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com