ទាន់ហេតុការណ៍
0

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​!

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​!

​កាលពី​វេលា​ម៉ោង​ប្រមាណ ២១​នឹង​១០​នាទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវជាតិ​លេខ​៣ ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ករណី ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ០៦​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​របស់​ជនរងគ្រោះ និង​ស្រែក​គម្រាមថា នឹង​កាប់​សម្លាប់​ចោល ធ្វើឲ្យ​ជនរងគ្រោះ​ភ័យខ្លាច ក៏​បណ្តោយ ឲ្យ​ក្រុម​ជនសង្ស័យ លើកយក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២៣ ស្លាក​លេខ ភ្នំពេញ 1KB-0837 ពី​ជនរងគ្រោះ ជិះ​គេច​បាត់​ទៅ​តែម្តង​។
​បន្ទាប់មក នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ ជនរងគ្រោះ បាន​ប្តឹង​មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ អំពី​ករណី​ធាក់​ប្លន់​ខាងលើ​នេះ​។

​ក្រោយពី​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ​រួច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ រហូត​ប្រទះឃើញ​ម៉ូតូ​ជនរងគ្រោះ​កំពុង​ត្រូវបាន​បុរស​ម្នាក់​ជិះ​នៅលើ​ដងផ្លូវ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឃើញ​ដូច្នោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ក៏​បាន​បើក​ម៉ូតូ​ចូល​សំដៅ​ទៅ​រក បុរស​ដែល​កំពុង​បើក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់​នោះ យ៉ាង​ប្រកៀក​ប្រកិត រហូតមកដល់​ចំណុច​បន្ទប់​ជួល​លេខ​១២ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​ក៏បាន ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឈុន សុខ​នៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រួមជាមួយ​ម៉ូតូ​០១​គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ ត្រូវបាន​ក្រុម​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​បំបាត់ភស្តុតាង​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ករណី​ខាងលើ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​បន្តទៀត​៕
#PhnomPenhGRK​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com