កាមរដូវរបស់ស្ត្រីនៅប្រទេសកម្ពុជាបានត្រូវកត់សម្គាល់ឱ្យដឹងថាគឺជាការមិនបើកចំហរសម្រាប់ការនិយាយឲ្យទូលំទូលាយ។ទោះបីនៅក្នុងករណីណាក៏ដោយពិសេសចំពោះបុរសភេទ គេហាក់ដូចជាមានការរើសអើងជុំវិញរឿងនេះ។
ភាពខ្មាស់អៀននិងការលាក់បាំងការមកឈាម រដូវកម្រិតខ្ពស់ ក្នុងចំណោមស្ត្រីគ្រប់វ័យ ធ្វើឲ្យពួកគេពិបាកនឹងនិយាយចំពោះបញ្ហានេះ សូម្បីតែអ្នកជិតស្និទ្ធក្នុងគ្រួសារ។
ការលើកឡើងខាងលើ បានធ្វើឲ្យស្ត្រីនិង កុមារី ជាអ្នកងាយរងគ្រោះបំផុតពីការចម្លងមេរោគផ្សេងៗពេលដែលគេពុំបានយល់ដឹងគ្រប់ ជ្រុងជ្រោយអំពីការថែរ រក្សាអនាម័យពេលមានរដូវ។
តាមការឲ្យដឹង ពី អង្គការភ្លនអន្តរជាតិកម្ពុជា បានរកឃើញថាដើម្បីលើកកម្ពស់អនាម័យពេលមានរដូវរបស់ក្មេងស្រីនិងស្ត្រីគឺតម្រូវឲ្យបុរសសមាជិកគ្រួសារសហគមន៍និងនិងសាលារៀនត្រូវស្វែងយល់ឲ្យបានខ្ពស់ ពី តម្រូវការបញ្ហានៃការមករដូវរបស់ស្ត្រី។
ជាក់ស្ដែងការផ្ដល់បន្ទប់សម្រាប់សិស្សស្រី និង សិស្សប្រុសដាច់ ដោយឡែកពីគ្នានៅតាមសាលារៀន។អាចកាត់បន្ថយពីភាពរៀនខ្មាស់របស់ក្មេងស្រី។ជាពិសេសនៅពេលពួកគេមក រដូវជារៀងរាល់ខែ។ក្រៅពីនេះនៅមានសម្ភារៈអនាម័យខ្លួនប្រាណនិងនៅតែបន្តការសិក្សាបានជាធម្មតា។
គួររំលឹកឡើងវិញថាទិវាអនាម័យស្ត្រីពេលមករដូវកាលពីឆ្នាំ 2021 កន្លងទៅបានប្រារព្ធនៅថ្ងៃទី 28 ខែឧសភាផ្ដោតទៅលើប្រធានបទ។បង្កើនសកម្មភាពនិងការវិនិយោគទៅលើសុខភាពនិងអនាម័យនៃការមានរដូវ។
ការប្រារព្ធពិធីនេះ។គឺមានបំណងបំបែកភាពស្ងៀមស្ងាត់របស់ស្ត្រីនិងក្មេងស្រីឲ្យមានការយល់ដឹងខ្ពស់អំពីសុខភាពអនាម័យពេលមានរដូវជារឿងសំខាន់។ចាត់ទុកថាមិនមែនជារឿងគួរខ្មាស់អៀននិងត្រូវមានមោទនភាពចំពោះខ្លួនឯងជាស្ត្រីនិងក្មេងស្រីដែលអាចពពោះបានដោយគិតថារាល់ថ្ងៃជាថ្ងៃល្អសម្រាប់ខ្លួនជាស្ត្រីជានិច្ច។ លីតា