ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​បំពេញបេសកកម្ម ក្នុង​ដំណើរការ​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​បំពេញបេសកកម្ម ក្នុង​ដំណើរការ​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧!

​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌ សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដើម្បី​ត្រៀម​កា​ពារ​ការឃោសនា និង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​មាន​ភារកិច្ច​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ចុះ​ការពារ​តាម​ការិយាល័យ​បោះឆ្នោត ឲ្យបាន​យល់​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ​ដើម្បី​ធានាបាន​នូវ សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ដំណើរការ​បោះឆ្នោត នាពេល​ខាងមុខឲ្យ​ទទួលបាន​ជោគជ័យ​។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​ពី លោក​នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង នាយ នាយរង អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com