ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​អំពាវនាវ​ដល់​យុវវ័យ ត្រូវ​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន ក្នុងឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​អំពាវនាវ​ដល់​យុវវ័យ ត្រូវ​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន ក្នុងឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣!

តាមរ​យៈផេក​ផ្ទាល់ខ្លួន របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ភ្ជាប់​ជាមួយ ការ​រំលឹក​អនុស្សាវរីយ៍ នៃ​ការបើក​ដំណើរការ​នូវ​មណ្ឌល​បន្សាប​គ្រឿងញៀន​មុនគេ​បង្អស់​ទូទាំងប្រទេស រហូត​មាន​អង្គការ​ស្ថាប័ន​ជាច្រើន បាន​ចុះ​ទៅ​ស្វែងយល់​និង​ដក​ពិសោធន៍​ជា​បន្តបន្ទាប់​។

​លោក​ឧត្តមសេនីយ៍ឯក ក៏បាន​លើកឡើង អំពី​សណ្តាន​ចិត្ត​ដ៏​សប្បុរស របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ឧបត្ថម្ភ​គាំទ្រ កសាង​អាគារ​ស្នាក់នៅ និង​របប​អាហារ​ប្រចាំថ្ងៃ សម្រាប់​យុវជន​ផ្តាច់​សារធាតុ​ញៀន​  ព្រមទាំង​តែងតែ​ឆ្លៀត​ឱកាស​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់​ដំបូន្មាន​ល្អៗ អប់រំ​ផ្លូវចិត្ត ដល់​ក្មួយៗ​យុវជន​នៅ​ទីនោះ​ជា​ញឹកញាប់ គឺជា​គំរូ​ដ៏​ឧត្តុង្គឧត្តម​ប្រកប​ដោយ​ព្រហ្មវិហា​ធម៌ គួរ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​អំពាវនាវ​ដល់​យុវវ័យ​គ្រប់រូប សូម​និយាយ​ថា​ទេ ចំពោះ​គ្រឿងញៀន និង​បាន​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​អប់រំ​អំពី​គ្រឿងញៀន​មួយ​បទ ដែល​លោក​បាន​ផ្តួចផ្តើម​ផលិតឡើង កាល​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ យ៉ាង​ក្តុកក្តួល​រំជួល​អារម្មណ៍​ជាទីបំផុត​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com