ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស Telegram Channel របស់​សម្តេច ក្លាយទៅជា Telegram មាន​អ្នកភ្ជាប់​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​មេដឹកនាំ​លើ​ពិភពលោក​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស Telegram Channel របស់​សម្តេច ក្លាយទៅជា Telegram មាន​អ្នកភ្ជាប់​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​មេដឹកនាំ​លើ​ពិភពលោក​

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​អបអរសាទរ​គោរព​ជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែល​ឆា​ណែ​ល​តេ​ឡេ​ក្រាម (Telegram Channel ) របស់​សម្តេច​មាន​ចំនួន​អ្នកភ្ជាប់​ច្រើនជាងគេ​បំផុត ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក​។​

​យើងខ្ញុំ សូម​សម្តែង​នូវ​មនោសញ្ចេតនា​អបអរសាទរ​ដ៏​ក្រៃលែង ដែល​ឆា​ណែ​ល​តេ​ឡេ​ក្រាមរ​បស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ចំនួន​អ្នកភ្ជាប់​ច្រើនជាងគេ​បំផុត ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​នានា​លើ​ពិភពលោក ហើយ​បន្ត​មាន​កំណើន​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ​។​

​ការទទួល​បាន​ចំនួន អ្នកភ្ជាប់​ឆា​ណែ​ល​តេ​ឡេ​ក្រាមដ៏​ច្រើន​លើសលប់ ក្នុង​រយៈពេល​ខ្លី​នេះ ជា​សក្ខីភាព​ស​បញ្ជាក់​ពី​ប្រជាប្រិយភាព ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ការជឿ​ទុកចិត្ត និង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​សន្ទុះ​នៃ​ការគាំទ្រ​ដ៏​ច្រើន​នេះ ពិតជា​បង្ហាញ​ពី​ការផ្តល់​តម្លៃ​យ៉ាង​ធំធេង និង​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​វីរភាព និង​ស្នាដៃ​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ការរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ក្នុងការ​ផ្សារភ្ជាប់​ដោយ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

​ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរ​ជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់​ប្រការ ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​។​

​សូម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សម​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com