ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំ​ក្រុម​ការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​គូស​លើ​សន្លឹក​ឆ្នោត​បាន​ត្រឹមត្រូវ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំ​ក្រុម​ការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​គូស​លើ​សន្លឹក​ឆ្នោត​បាន​ត្រឹមត្រូវ​

​នៅ​ថ្ងៃ​អាទិត្យ ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​គូស​លើ​សន្លឹក​ឆ្នោត​បាន​ត្រឹមត្រូវ ក្នុង​ប្រអប់​តែ​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​១៨ កុំ​ឱ្យ​ជឿ​តាម​ការឃោសនា​របស់​ក្រុម​ជន​អគតិ​ដែល​បន្លំ​ខ្លួន​ជា​ក្រុមការងា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ណែនាំ​ឱ្យ​គូស​លើ​សន្លឹកឆ្នោត​ច្រើន​កន្លែង ដែល​ធ្វើឱ្យ​សន្លឹកឆ្នោត ក្លាយ​ជា​មិនបានការ និង​បើ​ជួប​ក្រុម​ទាំងនេះ​ត្រូវ​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​ជា​បន្ទាន់​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បានបញ្ជាក់​ថា ការ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ គឺ​ដើម្បី​គាំទ្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ និង​គាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com