ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង សម្តែង​នូវ​មនោសញ្ចេតនា​រំភើបចិត្ត​ជាខ្លាំង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នង​សង្កាត់​ព្រែក​កំពឹសដែល​បាន​ចូលរួម​ក្បួន​ដង្ហែរ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាលទី​៧ យ៉ាងច្រើន​កុះករ​ !

ឯកឧត្តម រ័ត្ន ស្រ៊ាង សម្តែង​នូវ​មនោសញ្ចេតនា​រំភើបចិត្ត​ជាខ្លាំង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នង​សង្កាត់​ព្រែក​កំពឹសដែល​បាន​ចូលរួម​ក្បួន​ដង្ហែរ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាលទី​៧ យ៉ាងច្រើន​កុះករ​ !

​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ក្បួន​ដង្ហែរ​លើក​ទី​២ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាលទី​៧ នៅក្នុង​ភូមិសាស្ត្រ​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ដង្ហែ​យ៉ាងច្រើន​កុះករ​។​

ព្រម​ជាមួយ​គ្នា​នោះ​ដែរ នៅក្នុងផេក​ផ្លូវកា​ររបស់​ឯកឧត្ត​ម រ័ត្ន ស្រ៊ាង បាន​បង្ហោះ​នូវ​សារ​សម្តែង​មនោសញ្ចេតនា​រំភើប​ជា​ខ្លាំង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សង្កាត់​ព្រែក​កំពឹស ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖
– អរគុណ​សន្តិភាព !
– ជយោ គណបក្ស​ប្រជាជន​កម្ពុជា !
​សូម​អរគុណ​បងប្អូន​សង្កាត់​ព្រែក​កំពឹស​គ្រប់គ្នា ដែល​បាន​ចូលរួម​ក្បួន​ដង្ហែរ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាលទី​៧ ជាមួយ​ខ្ញុំ​ដោយផ្ទាល់ ជា​លើក​ទី​២ យ៉ាងច្រើន​កុះករ​។​

​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​បាន​ឃើញ​បងប្អូន​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ពេញទំហឹង គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ និង​គាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​៕​

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com