ទាន់ហេតុការណ៍
0

ដើម​ថ្នាំជក់ ក្លាយ​ជា​ទម្លាប់​ដែល​អ្នកស្រុក​ក្រូចឆ្មា​ដាំ​ជាប្រចាំ​

ដើម​ថ្នាំជក់ ក្លាយ​ជា​ទម្លាប់​ដែល​អ្នកស្រុក​ក្រូចឆ្មា​ដាំ​ជាប្រចាំ​

ដើម​ថ្នាំជក់ ភាគច្រើន​ដែល​កសិករ​យើង​តែង​ដាំ​ដុះ​នៅ​តាម​ដង​ទន្លេមេគង្គ​អាស្រ័យ​ដោយសារ​ដីល្បាប់​សម្បូរ​ទៅដោយ​ជីជាតិ និង​សម្បូរ​ទឹក​ផង​ក៏​ដោយសារ​តែ​ប្រភេទ​ដំណាំ​នេះ​តម្រូវការ​ទឹក​ប្រើប្រាស់​ច្រើន​ផងដែរ​។​

​ប្អូនស្រី ណា​រី ដែល​ឪពុក​តែង​ដាំ​ដើម​ថ្នាំជក់​នេះ​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខកខាន​ឡើយ​មិនថាតែ​គ្រួសារ​ប្អូន​នោះ​ឡើយ​ក្នុង​តំបន់​នោះ​តែងតែ​ដាំ​ថ្នាំជក់​ជាប្រចាំ​។​ណា​រី បន្ត​ថា​ដំណាំ​ថ្នាំជក់​ត្រូវ​ការជ្រើសរើស​ដី និង​តម្រូវការ​ទឹក​ច្រើន​។​ដោយ​ការដាំ​ដើម​ថ្នាំ​ត្រូវការ​សាបព្រោះ​ពូជ​ជាមុន​ក្នុង​រយៈពេល​១​ខែ​ទៅ​ដាំ​នៅពេល​មាន​កម្ពស់​១​តឹក​ដោយ​ប្រើ​រយៈពេល​២​ខែ​បន្តទៀត​ទើប​អាច​កាត់​ស្លឹក​ប្រមូល​ផល​។​ចំណែក​ការដាំ​ដើម​ថ្នាំជក់​គេ​រាប់​គិត​ជា​ចំនួន​កូន​ដោយ​កសិករ​យើង​ខ្លះ​អាច​ដាំ​បាន​ពី​ចំនួន​៣​ម៉ឺន​ទៅ​៥​ម៉ឺន​កូន ហើយ​បាន​ក្លាយ​ជា​ទម្លាប់​យូរ​ឆ្នាំ​មកហើយ​។​

​របៀប​ប្រមូល​ផល​ថ្នាំជក់​គឺ​ត្រូវ​កាត់​ស្លឹក​ថ្នាំ​យក​មក​ចំហុយ​ទៀត​ដោយ​ប្រើការ​ច្អើ​រយៈពេល​៥​ថ្ងៃ​បន្តទៀត​។​ប្អូនស្រី ណា​រី​បន្តទៀតថា រដូវ​ដាំ​ថ្នាំជក់​គឺ​ចាប់ផ្តើម​បី​ខែ​កញ្ញា រហូតដល់​ពេល​ប្រមូល​ផល​ចុងខែ​កុម្ភៈ​។ ដោយឡែក​តម្លៃ​លក់​ចេញ​ថ្នាំជក់​ក្រោយ​ពី​ចំហុយ​ស្លឹក​ថ្នាំ​ហើយ​អាច​លក់បាន​ក្នុង​១​គីឡូក្រាម​ចាប់ពី​៦​ពាន់​ទៅ​៧​ពាន់​រៀល​មិនសូវ​ជា​ចំណេញ​ទេ ដោយសារ​ការចំណាយ​ទុន​ច្រើន​ក៏​ប៉ុន្តែ​ហេតុតែ​ជា​ទម្លាប់​ក៏​ចេះតែ​ដាំ​ទៅហើយ​បើ​មិន​ដាំ​នោះទេ​អាច​បាត់បង់​នូវ​មុខរបរ​នេះ​ទាំងស្រុង​៕

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com