ទាន់ហេតុការណ៍
0

សាលារៀន​រដ្ឋ​កាន់តែ​លើកកម្ពស់​អនាម័យ​ទឹក​និង​បរិស្ថាន​

សាលារៀន​រដ្ឋ​កាន់តែ​លើកកម្ពស់​អនាម័យ​ទឹក​និង​បរិស្ថាន​

ការលើកកម្ពស់​សម្រាប់​សាលារៀន​រដ្ឋ​ត្រូវការ​ចូលរួម​ជា​ប្រចាំ ពិសេស​លោកគ្រូ អ្នកគ្រូ​និង​អាណា​ព្យាបាល​សេ​ិ​ស្ស ជាពិសេស គណៈនាយក​សាលា​។​

​បើ​យើង​ងាក​ទៅ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី ដែល​មាន​ទីតាំង នៅ​បង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឯណោះ​វិញ​។ បញ្ហា​ទឹក​ស្អាត និង អនាម័យ ក៏​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ​។​

​លោក​ឆាយ​សុង​លី​។ នាយក នៃ​គ្រឹះស្ថាន​អប់រំ​រដ្ឋ​មាន​សិស្ស​ប្រ​ម៉ង់ 4000 នាក់ បាន​ប្រាប់ថា មាន​អនាម័យ​ក្នុង​សាលារៀន​គឺ​ចាំបាច់​បំផុត​។​សម្រាប់​ការគោរព​ទង់ជាតិ​វិញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​និង​ល្ងាច​ថ្ងៃ​សៅរ៍​លោក​និយាយថា តាម​ណែនាំ​ឲ្យ​រក្សា​អនាម័យ ពេល​ដែល​ចូល​បន្ទប់ទឹក និង​ចូលរួម​ប្រើប្រាស់​បន្ទប់ទឹក និង ចូលរួម​ថែរ​រក្សា​សាលារៀន​។​

​គួរ​រំលឹក​ថា​សម្រាប់​វិទ្យាល័យ​ទាំងមូល​មាន បន្ទប់ទឹក ចំនួន 36 បន្ទប់​និង​កន្លែង​លេង​ដៃ 10 កន្លែង​ដោយ​បែងចែក​សម្រាប់ សិស្សស្រី សិស្ស​ប្រុស​ហើយ​បន្ទប់ទឹក​មួយៗ​មាន​ធុងសំរាម​ដាក់​សំណល់​សម័យ​អនាម័យ​សិស្សស្រី​ផងដែរ​។​ទន្ទឹម​នឹង​នេះ​សាលា​ក៏​មាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ស្រប​តាម​គោលការណ៍​ណែនាំ​ស្ដីពី​ទឹកស្អាត​និង​អនាម័យ​តាម​សាលារៀន​របស់​ក្រសួង​អប់រំ យុវជន​និង កីឡា​។​

​ទាក់ទង​នឹង​បរិស្ថាន​ក្នុង​សាលារៀន​វិញ ក៏​មាន​ដើមឈើ​ជា​ច្រើន​ដើម​ផ្ដល់​ជា​ម្លប់​និង​ភាពត្រជាក់ត្រជុំ​ដល់​សិស្សានុសិស្ស ទៀតផង​។​ដែល​វិទ្យាល័យ​នេះ​មាន ទីធ្លា​ធំ​ទូលាយ​ដែល​មាន​ផ្ទៃដី​៤​ហិច​តា មាន​អគារ​១០​ខ្នង​ស្មើរ​និង​៥១​បន្ទប់ ។​ដែល​យើង​ហាមឃាត់​ពី​ការ​យក​ចំណី​អាហារ​ចូលរៀន​។​យើង​ឃើញថា​សំរាម​នៅ​ទីនេះ​ឬ​ក្នុង​ថ្នាក់​បាន​កាត់បន្ថយ​ច្រើន​។​ដោយ​ពុំ​មាន​សំរ​រាម​ពាសវាល ពាស​កាល​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត យង់​គន្ធា​រិទ្ធ​អនុប្រធាននាយកដ្ឋា​ន សិក្សា នៃ​ក្រសួង​អប់រំ​យុវជន និង កីឡា លើកឡើង​ថា​ប្រសិនបើ​សាលារៀន មិនបាន​ចូលរួម​គិតគូរ​លើក​កំពស់​ទឹកស្អាត​និង​អនាម័យ​នោះទេ​។​បុគ្គលិក​អប់រំ និង អ្នកសិក្សា និង​ជួបប្រទះ នូវ​បញ្ហា​ជាច្រើន ដល់ សុខភាព​សាធារណ​:​ប៉ះ​ទាំង​កាយសម្បទា​និង​ចិត្ត​សម្បទា​ទៀតផង​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com