ទាន់ហេតុការណ៍
0

ត្រប់ស្រួយ​ឡើងថ្លៃ​បន្តិច​ក្រោយ​តម្រូវការ​ប្រចាំថ្ងៃ​ច្រើន

ត្រប់ស្រួយ​ឡើងថ្លៃ​បន្តិច​ក្រោយ​តម្រូវការ​ប្រចាំថ្ងៃ​ច្រើន

​ប៉ៃលិន​៖ ត្រប់​ស្រួច​ជា​ប្រភេទ​បន្លែ​តម្រូវការ​ច្រើន​ជា​ប្រចាំ​នៅលើ​ទីផ្សារ ហើយក៏​មាន​អ្នក​ទទួល​ទាន​ច្រៀន​ដែរ តែ​ប្រភេទ​បន្លែ​នេះ​កសិករ​យើង​ដាំ​តិចតួច​ណាស់ មាន​រយៈពេល​ដាំ​ខ្លី​តែ​ក្នុងពេល​៣​ខែ​ប៉ុណ្ណោះ​ដែល​អាច​បញ្ចេញ​លក់​លើ​ទីផ្សារ​បាន ។

​បើ​តាម​ការដាំដុះ​របស់​លោក ធឿង រស់​នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ការដាំ​ត្រប់ស្រួយ ដោយ​ការ​ភ្ជួរ​ដី​អោយ​ស្អាត និង​ដាំ​ពូជ ហើយ​ត្រូវ​សំអាត​ស្មៅ​ជើង​ក្រោម​អោយបាន​ស្អាត​ដើម្បី​អោយ​ដើម​ត្រប់​លូតលាស់​បានល្អ និង​បាន​ថ្លៃ​ច្រើន ។​

​លោក​ធឿង​បន្តថា នៅក្នុង​ខែ​វិច្ឆិកា​នេះ​ត្រប់ស្រួយ​បាន​ថ្លៃ​១២០០​រៀល ក្នុង​១​គី​ឡូ ដែល​ខុស​ពី​ឆ្នាំទៅ ត្រប់ស្រួយ​ធ្លាក់​ថ្លៃ​ទាប​មក​នៅត្រឹម​៧០០​រៀល​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​បើ​និយាយ​ទៅ​ដល់​ទិន្នផល​ត្រប់ស្រួយ​ឆ្នាំ​នេះ​បរិមាណ​ធ្លាក់​ចុះ​ច្រើន​ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ពេក ។​

​គាត់​ថា​នៅលើ​ផ្ទៃដី​ជាង​១​រ៉ៃ ការដាំ​ត្រប់ស្រួយ​អាច​ទទួល​បាន​ទិន្នផល​ដែល​បេះ​បាន​ក្នុង​រយៈពេល​២-៣​ថ្ងៃ​បាន​ចំនួន ១០០-២០០​គី​ឡូ ។​

​តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក​ធឿង ថា​ពីមុន​មក​គាត់​ចាប់​មុខរបរ​ដាំ​ដុះ​ដំឡូង​និង​ពោត តែ​ពុំ​សូវ​កាក់កប​នោះ​ទេ​ច្រើនតែ​ខាត​ទើប​ពេល​ឃើញ​គេ​ដាំ​ត្រប់ស្រួយ​នេះ​ឆាប់​បាន​ផល​ល្អ ហើយ​មាន​ទីផ្សារ​ផង​នោះ​ទើប​គាត់​ងាក​មក​ដាំ​ត្រប់ស្រួយ​នេះ​ឡើង​វិញ ។

​មួយរយៈ​កន្លងមកនេះ ការដាំ​ត្រប់ស្រួយ​របស់​គាត់​បាន​ធ្វើអោយ​ជីវភាព​គាត់​ធូរធា​ច្រើន​អាស្រ័យ​ដោយសារ​ទីផ្សារ​មាន​តម្រូវការ​រៀងរាល់ថ្ងៃ ។ កញ្ញា​វ៉ាត​

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com