ទាន់ហេតុការណ៍
0

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ពិភាក្សា​​ជាមួយ ក្រុមការងារ​មជ្ឈមណ្ឌល​កីឡា បន្ទាយ (Banteay Athletics Center) ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព និង​លទ្ធផល​ហ្វឹកហាត់​របស់​គ្រូ​បង្គោល ដែល​បាន​បណ្តុះបណ្តាល​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា​!

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ពិភាក្សា​​ជាមួយ ក្រុមការងារ​មជ្ឈមណ្ឌល​កីឡា បន្ទាយ (Banteay Athletics Center) ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព និង​លទ្ធផល​ហ្វឹកហាត់​របស់​គ្រូ​បង្គោល ដែល​បាន​បណ្តុះបណ្តាល​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា​!

ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ជួបពិភាក្សា​ជាមួយ តំណាង មជ្ឈមណ្ឌល​កីឡា​បន្ទាយ ដើម្បី​ស្វែងយល់​បន្ថែម​ពី​វឌ្ឍនភាព និង​លទ្ធផល​ហ្វឹកហាត់​របស់​គ្រូ​បង្គោល ដែល​អង្គភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅ​បណ្តុះបណ្តាល ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា នៅ​មជ្ឈមណ្ឌល​កីឡា​បន្ទាយ នា​ពេលកន្លងមក​។​

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​កិច្ចសហកា​រណ៍ ផ្នែក​អភិវឌ្ឍន៍​កម្មវិធី កាយសម្បទា ដល់ អង្គភាព​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ភាគី​ខាង មជ្ឈមណ្ឌល​កីឡា​បន្ទាយ នឹង​ផ្តល់​លទ្ធភាព​ជា​ច្រើន​រួម​មាន​៖
-​ផ្តល់​លទ្ធភាព​បណ្តុះបណ្តាល​លើ​ឧបករណ៍ និង​គ្រូ​បណ្តុះបណ្តាល​ដល់ បុគ្គលិក អ​.​ហ​.​ភ​.​ព​
-​ធ្វើការ​សិក្សា​សមស្រប ដើម្បី​ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ដោយ​ផ្អែក​លើ​ការអនុវត្ត​សកម្មភាព​ស្នូល​និង របៀប​រស់នៅ​រប​ស់​បុគ្គលិក អ​.​ហ​.​ភ​.​ព ។​
-​ទំនាក់ទំនង​ជាមួយ​គ្រូ​រកឃើញ និង​ការស្រាវជ្រាវ​នៃ​ការសិក្សា​ថ្មី​ដែល​បាន​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ ។​
-​បង្កើត​សៀវភៅ​ណែនាំ​អំពី​កាយសម្បទា​ដែល​អាច​ដាក់​អោយ​ប្រើប្រាស់​សម្រាប់​បុគ្គលិក អ​.​ហ​.​ភ​.​ព ។​
-​ផ្តល់ជំនួយ និង​ការត្រួតពិនិត្យ​លើ​ការដាក់​អោយ​ប្រើប្រាស់​កម្ម​វិធី​សាកល្បង​សម្រាប់​សៀវភៅ​ណែនាំ​សម្បទា ។​
-​ផ្តល់​ការហ្វឹកហ្វឺន​សម្រាប់​ការប្រកួត​កីឡា​កាយសម្បទា​ប្រចាំឆ្នាំ​អន្តរ​យោធា​។​
-​រក្សា​កំណត់ត្រា​សមស្រប​នៃ​ឯកសារ​ទាំងអស់​ដែល​ទាក់ទង​នឹង​កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ចែករំលែក​រវាង​ភាគី​ទាំងពីរ ។​
-​ផ្តល់​មតិ​កែលម្អ​ទាន់ពេលវេលា​អំពី​ស្ថានភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា​។​
-​បណ្តុះបណ្តាល​បុគ្គលិក អ​.​ហ​.​ភ​.​ព លើ​ការប្រើប្រាស់​ឧបករណ៍​នៅ​ហ្នឹង​កន្លែង​ហាត់ប្រាណ នៅលើ​បច្ចេកទេស និង​គំនិត​នៃ​ការបណ្តុះបណ្តាល​រាងកាយ ការប្រើប្រាស់​ឧបករណ៍​ហាត់ប្រាណ​របស់ អ​.​ហ​.​ភ​.​ព​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com