ទាន់ហេតុការណ៍
0

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ​

ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​រយៈពេល​៩​ខែ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងអំណរគុណ និង កោតសរសើរ​ដល់​អង្គ​ភាព​ស្ថាប័ន ដែល​មាន​ស្នាដៃ​ក្នុង​ការកសាង​អង្គភាព ការប្រតិបត្តិ​តួនាទី ភារកិច្ច​ចំពោះ​នាយទាហាន នាយទាហានរង និង ពលទាហាន​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធា្នប់ ពង្រឹង​ការអនុវត្ត​ច្បាប់ រួមចំណែក​កសាង​កម្ពុ​ជា ជា​ប្រទេស​នីតិរដ្ឋ ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការណ៍​មួយចំនួន​មាន​៖
​អនុវត្ត​នូវ​ពាក្យស្លោក​របស់​កងរាជអាវុធហត្ថ​រួមមាន​៖
១. កសាង ហ្វឹកហ្វឺន និង​ប្រតិបត្តិការ សម្រាប់​ប្រតិបត្តិ​តួនាទី ភារកិច្ច ធានាបាន​នូវ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព​។​
២. ជួយ​គិត ជួយ​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ​។​
៣. ប្រទេស​ជាតិ​ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​។

​សម្រាប់​មេបញ្ជាការ​ឬ​ប្រធាន​ស្ថាប័ន ការងារ​គ្រប់គ្រង​កម្លាំង ត្រូវធ្វើ​កិច្ច​ការងារ ៧​យ៉ាង​៖ ហូប ស្លៀក ដេក ព្យាបាល អប់រំ​រៀនសូត្រ មធ្យោបាយ​ធ្វើដំណើរ កំសាន្ត​សប្បាយ​។

​ត្រូវ​ពង្រឹង​យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទាំង​តូច ទាំង​ធំ ត្រូវ​ស្វែងរក​កន្លែង​ផលិត ស្តុក ដឹកជញ្ជូន ចែកចាយ ក្នុង​នោះ​ផង​ដែរ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ ឱ្យមាន​ប្រសិទ្ធភាព​។

​ឈប់​ឈ្មោះ​ចេញពី​ក្របខណ្ឌ​អាវុធហត្ថ​ជា​ស្វ័យប្រវត្តិ​ចំពោះ​អាវុធហត្ថ​រូប​ណា​ដែល​ប្រើប្រាស់​គ្រឿងញៀន អនុវត្ត​វិន័យ​ទណ្ឌកម្ម​អាវុធហត្ថ​រូប​ណា​ដែល​បំពាន​វិន័យ លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រមសីលធម៌ វិជ្ជាជីវៈ​កងរាជអាវុធហត្ថ​។​

​ថវិកា​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ តទៅ មិន​ត្រូវបាន​ផ្តល់​ចំពោះ​យោធិន​នៃ​កងរាជអាវុធហត្ថ​ណា​ដែល​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង​តាម​គ្រប់​រូបភាព​។​

​បន្ត​ពង្រឹង​រចនា​សម្ពន្ធ​ចាត់តាំង អប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាល​ជាប្រចាំ និង ត្រូវ​គ្រប់គ្រង​កម្លាំង​ឱ្យ​ចំ​គោលដៅ​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com