ផ្លូវរំងាប់អារម្មណ៍ដែលព្រះពុទ្ធអង្គតែងប្រៀនប្រដៅដល់ពុទ្ធបរិស័ទឲ្យរំងាប់តាមផ្លូវធម៌សមា្មធិដែលអប់រំផ្លូវចិត្តដោយលំហាត់កាយក៏ជួយដល់សុខភាពក្នុងរាងកាយយើងដែលអាចព្យាបាលនៅជំងឺតិចតួចក្នុងរាងកាយយើងផងដែរតាមប្រសាសន៍លើកឡើងរបស់ឧបាសិកា ឡុង ចិន្តា ជាគ្រូបង្ហាត់តាមផ្លូវសមា្មធិដែលមានទីតាំងនៅខេត្តសៀមរាបនិងភ្នំពេញដោយការហ្វឹកហាត់សមា្មធិនេះក្នុងមួយវគ្គមានកូនសិស្សចូលរួម២៥ទៅ៣០នាក់ហើយការហ្វឹកហាត់នេះឆ្លងកាត់ជាច្រើនវគ្គមកហើយដោយការធ្វើសមា្មធិនេះដោយយកបច្ច័យទៅតាមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទប៉ុណ្ណោះ។
ឧបាសិកា ឡុង ចិន្តា មានប្រសាសន៍បន្តទៀតថាក្នុងការហ្វឹកហាត់ធម៌សមា្មធិនេះក្នុងមួយលើកប្រើរយៈពេល២ម៉ោងតិចបំផុតហើយការហាត់រៀនសមា្មធិនេះដោយការតាំងអារម្មណ៍ឲ្យស្ងប់ប្រើរយៈពេលដកដង្ហើមចេញចូលទៅតាមចិត្តនិងអាចប្រើប្រាស់ខ្យល់ចេញចូលទៅតាមកន្លែងដែលយើងឈឺក្នុងរាងកាយដូចជារលាកក្រពះ រលាកពោះវៀន ឈឺចុកឆ្អល់ជាដើម ដោយប្រើប្រាស់ខ្យល់ចេញចូលនេះមាន៤ដំណាក់កាលដែលរៀនធម៌សមាធិនេះ។
ឧបាសិកា ចិន្តាបន្ថែមទៀតថាការបញ្ជាខ្យល់ចេញចូលតាមធម្មជាតិធ្វើឲ្យយើងស្គាល់ខ្លួនឯងដូចជាការដេកលក់អញ្ចឹង។តាមការបញ្ជាក់បន្ថែមទៀតថាសិស្សទាំងវ័យចាស់វ័យក្មេង ពិសេសចាស់ៗទទួលបានធម៌សមា្មធិនេះបានស្វែងយល់ច្រើននិងបានធ្វើឲ្យរាងកាយមានការធូរស្រាលច្រើនទាំងអារម្មណ៍និងអាការៈឈឺចាប់ផ្សេងៗក្នុងរាងកាយយើងផងដែរ ។
បច្ចុប្បន្ននេះ បើតាមឧបាសិកា ឡុង ចិន្តា បញ្ជាក់ទៀតថានឹងមានគម្រោងបង្កើតមណ្ឌលសមា្មធិនេះនៅខេត្តកំពង់ឆ្នាំងទៀតដោយសាងសង់លើផ្ទៃដី១ហិកតាដោយដីនោះជាអំណោយរបស់សិស្សនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានចិត្តសទ្ធាឲ្យកសាងលើផ្ទៃដីនោះ។តាមរយៈការធ្វើសមា្មធិនេះ ភិក្ខុព្រះនាមរដ្ឋាគង់នៅវត្តក្នុងអង្គរខេត្តសៀមរាបបានមានសង្ឃដីកាឲ្យដឹងទៀតថាផ្លូវសមា្មធិនេះដែលពុទ្ធបរិស័ទគោរពប្រតិបត្តិព្រះពុទ្ធសាសនាជាធម៌រំងាប់អាររម្មណ៍និងជាការអប់រំផ្លូវចិត្តឲ្យជ្រះថ្លាដោយឡែកក្នុងនោះក៏មានសម្មាធិកម្មដ្ឋានផងដែរ ដែលអ្នកហ្វឹកហាត់សម្មាធិនេះចូលកាន់តែស៊ីជម្រៅថែមទៀតនៅពេលដែលសម្មាធិអាចឃើញនៅក្នុងប្រព័ន្ធសរីរាង្គក្នុងរាងកាយយើងតែការស្មឹងស្មាតសម្មាធិកម្មដ្ឋាននេះកម្រមាននរណាសម្រេចបានដល់វគ្គកំពូលនេះ៕
កញ្ញា វ៉ាត.