លោកយាយពិការម្នាក់ ប្រឹងទប់កង់ ទាំងជំហរ រៀងរាល់ ពេលថ្ងៃ ឬ ល្ងាច ដោយដៃទាំងពីរ សែនលំបាកដើម្បីបន្តជីវិតដើររើសអេតចាយ យកថវិកាមកចិញ្ចឹមជីវិត។
លោកយាយមានឈ្មោះថា មានសុផាត អាយុជិត៦៨ឆ្នាំទៅហើយ។មានស្រុកកំណើតនៅខេត្តកំពង់ចាម។លោកយាយមានកូន 7 នាក់។តែកូនទាំងនោះសុទ្ធសឹង តែក្រីក្រមិនអាចជួយអ្វីបាន លោកយាយក៏ចាកចេញដំណើរមកភ្នំពេញដើម្បីប្រកបមុខរបរ រើសអេតចាយចិញ្ចឹមជីវិត។ ដូចមានពាក្យស្លោកមួយពោលថា ម៉ែមួយចិញ្ចឹមកូន 10 រស់តែកូន 10 ចិញ្ចឹមម្ដាយមិនរស់។
លោកយាយមានសុផាត ធ្លាក់ខ្លួនពិការ ដោយសារម៉ូតូបុក ពេល ដើររើសអេតចាយ ទាំងថ្ងៃទាំងយប់ ជូនកាលឃើញលោកយាយបណ្ដើរ កង់ទាំងរញីរញ័រ រើសនៅម្ដុំសាលាចិន ជួនកាលឃើញរើសនៅ ម្ដុំ ផ្សារអូឡាំពិក ។ដោយ ដំណើរកោងៗ លោកយាយ បញ្ជាក់ថគេនៅម្តុំផ្សារក្បែរៗនេះទុកឲ្យព្រោះឃើញខ្ញុំពិការបាក់ចង្កេះ ដោយសារម៉ូតូបុកពេលដែលខ្ញុំដើររើសអេតចាយនៅពេលយប់។លោកយាយបញ្ជាក់ទៀតថា សព្វថ្ងៃខ្ញុំ រើសអេតចាយទាំងថ្ងៃទាំងយប់ដោយសារតែគេអាណិតគេទុកសំបកកំប៉ុង ឬ សំបកឡាំងឲ្យ។ខ្ញុំរើស ពេលថ្ងៃរហូតដល់ពេលយប់។ខ្ញុំរើសយកមកទុកនៅ ម្ដុំសាលាចិន នៅ សង្កាត់អូឡាំពិកនេះ។ដោយសារនាយកសាលានៅទីនេះគាត់អនុគ្រោះ។ហើយសព្វថ្ងៃខ្ញុំយកចិញ្ចើមថ្នល់ធ្វើជាផ្ទះសម្បែងសំរាប់ដេក។
ការបញ្ជាក់បន្ថែមពីលោកយាយថាមួយថ្ងៃៗខ្ញុំរើសអេតចាយលក់បានថវិកា២ម៉ឺនរៀលទៅ៣មុឺន។ជួនកាលគេអាណិត គេទុក្ខសម្បកកំប៉ុងឬសំបកឡាំងឲ្យ។សព្វថ្ងៃរក១ថ្ងៃសុី១ថ្ងៃ ខ្ញុំពុំដែលគិតពីក្តីរំពឹងទៅមុខនោះទេ។គឺមិនដឹងថាទៅជាយ៉ាងណានោះឡើយ។សំរាប់ពេលនេះកម្លាំងនៅមាន យើងខំរកសិនទៅ បើថ្ងៃមុខទៀតមានរឿងអ្វីកើតឡើងចាំយើងគិតបន្តទៀត។
ជីវិតជាការតស៊ូទោះជាធ្លាក់ខ្លួនពិការទៅហើយ នៅតែប្រឹងត្រដរ ដើម្បីជីវិត ដែលគ្មានទីពឹង ដូច្នេះមានតែការអំពាវនាវ ដល់ សប្បុរសជន នានាដែលមានសន្ដានចិត្តល្អសូមជួយដល់លោកយាយ មានសុផាតផង។សព្វថ្ងៃលោកយាយសម្រាក នៅសំយាប របងសាលាចិន ក្នុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ លីតា