ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ស្នងការ​ច្បាប់​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ស្នងការ​ច្បាប់​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​!

ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល​ស្វាគមន៍ គណៈប្រតិភូ​ស្នងការ​ច្បាប់​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ង្វៀន ឌឹ​ក​យ៉ុង អនុប្រធាន ស្នងការ​ច្បាប់ ក្រសួង​ការពារ​ប្រទេស​វៀតណាម អញ្ជើញ​មក​ជួប​សម្តែង​ការគួរសម និង​ទស្សនកិច្ច​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង ភាគី​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​នាំ​គណៈប្រតិភូ​អញ្ជើញ​ដើរ​ទស្សនា​សមិទ្ធផល​នានា ក៏​ដូច​ជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។ បន្ទាប់​ពី​ពិភាក្សា​ការងារ​រួច ភាគី​ទាំងពីរ បាន​ធ្វើការ​ជូន​អំណោយ​អនុស្សាវរីយ៍​ឲ្យ​គ្នា និង​ពិសារ​អាហារ​សាមគ្គី​រួមគ្នា ប្រកប​ដោយ​ភាព​ស្និទ​ស្នាល និង​រីករាយ​បំផុត​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com