ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ចុះសួរសុខទុក្ខ​សមាជិក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​!

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ចុះសួរសុខទុក្ខ​សមាជិក​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​!

(​ភ្នំពេញ​)៖ នា​រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ចាត់​ក្រុមការងារ​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ឯក មាស មករា មេបញ្ជាការរង​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា (​ពេទ្យ​១៧៩)​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ដែល​មាន​ការចូលរួម​ពី នាយ នាយរង អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,០០០,០០០​រៀល (​ពីរ​លាន​រៀល​), ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចំនួន ០៣​កេស ទឹកដោះគោឆៅ​០២​យួរ ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕
#PhnomPenhGRK

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com