ទាន់ហេតុការណ៍
0

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅ​ដល់ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាព​គ្នា​ប្រកបដោយ​ភាព​ប្រណិត គុណភាព​ខ្ពស់​តាម​ស្តង់ដា​បច្ចេកទេស និង​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជាក់ស្តែង នៅ​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ​ដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិកា​រង និង​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ឆ្លៀតពេល​ចុះទៅពិនិត្យ​អគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី ដើម្បី​ត្រៀម​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​អាគារ​ដែល​សាងសង់​នេះ គឺ​ស្រប​តាម​ទស្សន​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជានិច្ចកាល​លោកនាយ​ឧត្តមសេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ពន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផង​ដែរ​៕


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com