ទាន់ហេតុការណ៍
0

ឯកឧត្ដម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច ហេង សំរិន ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានកិត្តិយស​, សម្តេច ហ៊ុន ម៉ា​ណែ​ត ជា​គណៈអធិបតី​កិត្តិយស​, សម្តេច ម៉ែន សំអន ជា​ប្រធាន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​អនុប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

ឯកឧត្ដម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច ហេង សំរិន ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានកិត្តិយស​, សម្តេច ហ៊ុន ម៉ា​ណែ​ត ជា​គណៈអធិបតី​កិត្តិយស​, សម្តេច ម៉ែន សំអន ជា​ប្រធាន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​អនុប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

​ឯកឧត្ដម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារ​គោរព​ជូនពរ និង​អបអរសាទរ ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុងឱកាស​ដែល​ត្រូវបាន​អង្គ​មហាសន្និបាត អនុម័ត​ជ្រើសតាំង​ជា​ប្រធានកិត្តិយស​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​គណៈអធិបតី​កិត្តិយស​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​ប្រធាន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​អនុប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំង ឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ គ្រប់ប្រការ​ជូន​ចំពោះ សម្តេច និង​ឯកឧត្តម ព្រមទាំង​ក្រុមគ្រួសារ សូម​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមជម្រាបថា មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លើក​ទី​៦ ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណ សិ​រ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​សណ្ឋាគារ​សុខា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com