កសិអេកូឡូស៊ីគំរោងALiSEA. ក្នុង ស្រុករវៀង ខេត្តព្រះវិហារកំពុងប្រែខ្លួនទៅជាខេត្តកសិរីរាង្គនៅកម្ពុជា។ មានដំណាំសេរីរាង្គជាច្រើនដូចជាស្រូវ ដំឡូងមី ស្វាយចន្ទី និងសណ្តែកដីដែល ខេត្តព្រះវិហារ ត្រូវបានទទួលស្គាល់និងដាក់លក់នៅទីផ្សារ ជាតិ និង អន្តរជាតិក្នុងតម្លៃមួយដ៏ល្អប្រសើរ បើធៀបនិងផលដំណាំដែលគេអនុវត្តតាមទម្លាប់។
លោក ប៉ាតសុវណ្ណ តំណាងឲ្យអង្គការGred បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាអ្នកសារព័ត៌មានក្នុងគោលបំណងពង្រឹងសមត្ថភាពនិងការស្វែងយល់នូវចំណេះដឹងជាមូលដ្ឋានអំពីកសិកម្មនិងកសិអេកូឡូស៊ី។លោកបានរៀបរាប់បន្តថាបណ្ដាញគម្រោង ALISEA គឺជាថ្នាក់តំបន់មួយដែលអនុវត្តលើ ៤ ប្រទេសមានដូចជា កម្ពុជា ឡាវ វៀតណាម និង មីយ៉ាម៉ា។ហើយសមាជិកទាំងនោះកំពុងតែអនុវត្តកសិអេកូឡូស៊ី។
លោកប៉ាតសុវណ្ណបញ្ជាក់ទៀតថាសម្រាប់បណ្ដាញដែលស្ថិតក្រោមគម្រោង ASaid ដែលមានគម្រោងវិវឌ្ឍនាការ អេកូឡូសុី និង ប្រព័ន្ធស្បៀងអាហារសុវត្ថិភាពវិវឌ្ឍនាការឈានទៅរកកសិអេកូឡូស៊ីដែលផ្ដោតទៅលើសុវត្ថិភាពចេញពីការអនុវត្តគាំទ្រដោយALISEA។
ខេត្តព្រះវិហារជាតំបន់ខ្ពង់រាបបើយើងធ្វើដំណើរពីភ្នំពេញគឺមានចំងាយ 300 គីឡូម៉ែត្រ ទើបមកដល់ខេត្តព្រះវិហារ។បើសិនគេនិយាយពីសក្តានុពល នៃ ដំណាំកសិកម្មគឺមានច្រើនដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និងសណ្ដែកដី ។ដោយឡែកដំណាំស្រូវ វិញ គឺអនុវត្តបានជា១ម៉ឺនហិចតា និងកំពុងប្រមូលផលស្រូវបានជាង 3 ម៉ឺនហិចតាហើយក៏បាននាំទៅលក់នៅខេត្តសៀមរាបនិងភ្នំពេញ ។ បន្ថែមពីលើដំណាំផ្លែចេកដំឡូងមី ផ្លែចន្ទី។បែបនេះក៏បានកែប្រែជីវភាពក្នុងគ្រួសារ ដែលយើងត្រូវពង្រឹងលើគុណភាព ស្រូវ ស្វាយចន្ទី ដំឡូងមីដើម្បីរកក្រុមហ៊ុនមកវិនិយោគទុនឲ្យចូលរួមអនុវត្តទាំងអស់គ្នា។នេះជាការឆ្លើយតបឲ្យដឹងពីលោកស្រ៊ុនបូរិន្ទអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
អ្នកស្រីសុវណ្ណារឹម គ្រូបង្រៀននៅភូមិដូង ឃុំរីករាយ ស្រុករវាង បញ្ជាក់ថាដោយការអប់រំផ្សព្វផ្សាយពីអង្គការដៃគូនានាធ្វើឲ្យអ្នកស្រីផ្ដើមគំនិតឡើង បានចាប់យកមុខរបររថ្មីមួយទៀត ក្រៅពីគ្រូបង្រៀន គឺ ធ្វើ ដាំដណាំ ស្វាយចន្ទីដែលមានទំហំដី 6 ហិចតា អ្នកស្រីបានដាំតាំងពីឆ្នាំ 2019ហើយបានបញ្ចប់វានៅឆ្នាំ 2002 ដោយដាំដើមចន្ទីនិងចិញ្ចឹមអង្ក្រងដើម្បីជៀសវាងការបាញ់ថ្នាំពុល។ដែលអ្នកស្រីប្រាប់ទៀតថាការចិញ្ចឹមអង្ក្រងនោះ គឺ មានប្រយោជន៍ខ្លាំងណាស់ ដោយវាបានចាប់ដង្កូវស៊ី។ទើបអ្នកស្រីគិតថាអង្ក្រងមានសារ:សំខាន់ក្នុងការជួយការពារពីសត្វដង្កូវ។ហើយអ្នកស្រី ក៏អត់ឱ្យអ្នកណាមកបំផ្លាញលំនៅវាដែរ។
ដូច្នេះអ្នកគ្រូ សៀងសុវណ្ណារឹម ថាពេល ស្វាយចន្ទី បានផលក៏ដោយសារអង្ក្រងបានសម្លាប់ដង្កូវនិងសត្វផ្សេងៗទៀតផងដែរ។
លីតា