ទាន់ហេតុការណ៍
0

​មេ​មាន់ពូជ​ថ្មី​ផ្តល់ឱកាស​នូវ​ស៊ុត​ច្រើន​រាល់ថ្ងៃ​ដល់​អ្នក​ចិញ្ចឹម​

​មេ​មាន់ពូជ​ថ្មី​ផ្តល់ឱកាស​នូវ​ស៊ុត​ច្រើន​រាល់ថ្ងៃ​ដល់​អ្នក​ចិញ្ចឹម​

ជម្រើស​ក្នុង​ការចាប់​យកមុខរ​បរ​ណាមួយ​របស់​កសិក​រ​ក្នុងការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​ក៏​ត្រូវ​មាន​ជម្រើស​ណាមួយ​ដ៏​ពិតប្រាកដ​ដោយ​គិត​ទាំង​ពេល​វេលា​និង​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹមសត្វ​នោះ​ផងដែរ​។ យ៉ាងណាមិញ​ក្នុងការ​ចិញ្ចឹម​មាន់​ក្នុង​ស្រុក​ក៏​ដូច្នោះ​ដែរ​។​ដោយឡែក​ថ្មីៗ​នេះ​មាន​ការ​នាំចូល​ពូជ​មាន់​ថ្មី​ពី​ថៃ​ដែល​ចិញ្ចឹម​ទៅបាន​ស៊ុត​រាល់ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​មាន់​ឈ្មោល​នោះឡើយ​។​

​បើ​តាម​ការបញ្ជាក់​របស់​បងស្រី វង ដែល​លក់​មាន់ពូជ​ថ្មី​នេះ​ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត បានឱ្យដឹង​ថា​ពូជ​មេមាន់​ថ្មី​នាំចូល​ពី​ថៃ​នេះ​ឈ្មោះ​ថា អ៊ី​សា​ប្រោន ដែល​អាច​ពង​រាល់ថ្ងៃ​ដោយ​មិន​បាច់​មាន​ឈ្មោល​។ បងស្រី វង បន្ត​ថា​ពូជ​មេមាន់​នេះ​មាន​ទំងន់​ជាង​១​គីឡូក្រាម​ដោយមាន​អាយុកាល​វា​បាន​ដល់​បី​ឆ្នាំ​ដូចជា​អាយុកាល​មាន់​ក្នុងស្រុក​ដែរ​។ មេមាន់​អ៊ី​សា​ប្រោន​នេះ​ចិញ្ចឹម​វា​ចាប់ពី​អាយុ​៤​ខែ​រហូត​ដល់​អាយុ​៥​ខែ​ទើប​វា​បាន​ទម្លាក់​ស៊ុត​ឱ្យ​អ្នក​ចិញ្ចឹម​រាល់ថ្ងៃ​។​ដោយ​ក្នុង​១​សប្តាហ៍​អាច​អា​ក់ពង​២​ឬ​៣​ថ្ងៃ​។ ម្ចាស់​ដេប៉ូ​រូប​នេះ​ថា មេមាន់​នេះ​លក់​គិត​ជា​ក្បាល​ដោយ​ក្នុង​១​ក្បាល​តម្លៃ​៥​ម៉ឺន​រៀល​ចំពោះ​បើ​ទិញ​ច្រើន​អាច​ចុះ​មក​ត្រឹម​១​ក្បាល​ថ្លៃ​៤​ម៉ឺន​រៀល​។ អាស្រ័យ​ដោយសារ​ពងមាន់​នេះ​ធំៗ​ជាង​ពងមាន់​ក្នុងស្រុក​ទើប​ធ្វើឱ្យ​តម្លៃ​លក់​ចេញ​ក្នុងស្រុក​មាន​តម្លៃ​ពង​ប្រហាក់ប្រហែល​ដូចជា​ពង​ទា​ក្នុងស្រុក​ដែរ​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ចិញ្ចឹម​មាន់​ក្នុងស្រុក​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com