ការទាមទារតម្លៃមិនថេរឡើងចុះឡើងចុះធ្វើឱ្យមានព្រឹត្តកម្មពីអ្នកមកកំសាន្តនៅសួនកម្សាន្ត កុយស៊ីឌឿនមានការភ្ញាក់ផ្អើលនិងភាពស្ងប់ស្ងាត់ភ្ញៀវមិនដូចពីមុន មានការនិយាយថា មកពីការយកតម្លៃមិនច្បាស់លាស់។
អ្នកដែលចូលមកទស្សនានៅសូនកំសាន្តដែលស្ថិតនៅ ភូមិជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល មានការភ្ញាក់ផ្អើល ពីរនាក់ចូលទស្សនាខ្លះថាតម្លៃម៉ូតូតែ 2000 រៀលប៉ុណ្ណោះ។គេយកតែតម្លៃម៉ូតូទេ ហេតុអីអ្នកមើលម៉ូតូយកតម្លៃមនុស្សដែរ បើសិនជាមនុស្សជិះម៉ូតូពីរនាក់ រួមទាំងក្មេង២នាក់ទៀត។គាត់ត្រូវយកតម្លៃម៉ូតូទាំងមនុស្សពីរអ្នកនិងក្មេង ពីអ្នក៦០០០ពាន់រៀល ។ កុមារឈ្មោះ ណ មករា មានអាយុ 10 ឆ្នាំដែលជាអ្នកយកតម្លៃម៉ូតូ ។ នាងបញ្ជាក់ថាព្រោះប៉ាខ្ញុំឲ្យយកតម្លៃប៉ុណ្ណឹង។
សិស្សសាលាពីរនាក់រៀននៅអនុវិទ្យាល័យសិរីមង្គលរកាកោង២ បានព្រឹត្តិកម្មដែលថាគេយកតែតម្លៃម៉ូតូទេ។ចំនួន២០០រៀល។តែទឹកលេងវិញមនុស្សចាស់២ដុល្លារ។ កុមារគេចុះតាមហ្នឹងទៀត ។នាងបញ្ជាក់ថា ហែលទឹកគាត់យកប៉ុណ្ណឹងចុះ តែសម្រាប់ម៉ូតូវិញដូចជាឆ្ងល់ដែរមិនដែលអ្នកណាយកទាំងម៉ូតូផង មនុស្សផងទេ។
ការបញ្ជាក់ឲ្យដឹងពីឯកឧត្តមកុយសុីឌឿនប្រធានក្លឹបសួនកម្សាន្តកុយសុីឌឿន បានបញ្ជាក់ថាការពិតការយកតម្លៃនេះគឺយកតម្លៃមនុស្សហើយការហែលទឹកវិញគឺយើងត្រូវយកតម្លៃប៉ុណ្ណឹងហើយ របស់ភ្ញៀវនានាមកកំសាន្តទីនេះ យើងត្រូវគិតថ្លៃភ្ភ្លើង តែប៉ុណ្ណោះ។ព្រោះតំបន់នោះស្ថិតនៅឆ្ងាយ ហើយចូលជ្រៅទៀតផង៕
លីតា