ទាន់ហេតុការណ៍
0

ថវិកា​ចំនួន​ពីរលើក ស្មើនឹង​១៥០០០​ដុល្លារ មកហើយ​ដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ជា​អំណោយ​ចុះ​សួរសុខទុក្ខ​ដល់​មេបញ្ជាការរង ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ ម្តង​ហើយ​ម្តងទៀត ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​!

ថវិកា​ចំនួន​ពីរលើក ស្មើនឹង​១៥០០០​ដុល្លារ មកហើយ​ដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ជា​អំណោយ​ចុះ​សួរសុខទុក្ខ​ដល់​មេបញ្ជាការរង ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ ម្តង​ហើយ​ម្តងទៀត ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​!

នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជំងឺ​ធ្ងន់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហ្វឺ​សូ​ខេ​ម ដោយ​មាន​ការ​អមដំណើរ​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត ព្រមទាំង​បាន​នាំយក​ថវិកា ចំនួន ៥,០០០​ដុល្លារ ផ្លែឈើ ០១​កន្ត្រក​, ទឹក​ត្រចៀកកាំ ០១​កន្ត្រក យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ជា​អំណោយ​សួរសុខទុក្ខ និង​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ផង​ដែរ​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ១០,០០០​ដុល្លារ និង ៣០​ម៉ឺន​រៀល ក្នុងនោះ​ក៏​មាន​ថវិកា លោក យឹម លក្ខណ៍ និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ ៥,០០០$ ក្នុងនាម​ជា​មិត្ត​រួម​ការងារ​ចាស់ រួម​នឹង​អំណោយ​មួយចំនួនទៀត យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ម្តង​រួចមកហើយ​។ ‎

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com