ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត សូម​គោរព​ជូនពរ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​គម្រប់​ខួប​ជន្មាយុ​៧៨​ឆ្នាំ ឈានចូល ៧៩​ឆ្នាំ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ១១​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នៃ​ទិវា​ដ៏​មហា​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម ឧទ្ទិស​បួងសួង ដល់​គុណបុណ្យ​បារមី នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សូម​ប្រកបដោយ​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​បន្ត​សម្រេចបាន​ជោគជ័យ គ្រប់​ភារកិច្ច​ថ្មីៗ​បន្ថែមទៀត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​វីរភាព​ដ៏​ឧដុង្គឧត្តម​របស់ សម្តេច​វិបុល​សេនា​ភក្តី ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ប៉ិនប្រសប់​ដោយ​បាន​ចូលរួម ដឹកនាំ​ប្រជាជាតិ​កម្ពុជា ក្នុង​ការកសាង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាព​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​។​
​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណព្រះរតនត្រ័យ​កែវ​ទាំងបី សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទ​សាធុការ ពរ​ជ័យ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com