ទាន់ហេតុការណ៍
0

កសិករ​ក្នុង​ខេត្តព្រះវិហារ​និយម​ដាំ​ស្រូវពូជ​នាង​អុំ​

កសិករ​ក្នុង​ខេត្តព្រះវិហារ​និយម​ដាំ​ស្រូវពូជ​នាង​អុំ​

​ពូជស្រូវ​នាង​អុំ ជា​ប្រភេទ​ពូជស្រូវ​ធ្ងន់​ដែល​អាច​ដាំ​បាន​ក្នុង​តំបន់​ព្រៃ​ភ្នំ​ដូចជា​ខេត្ត​ព្រះវិហារ កសិករ​យើង​ភាគច្រើន​និយម​ធ្វើស្រែ​ចម្ការ​នេះ​អាស្រ័យ​ដោយសារ​ពូជស្រូវ​មួយ​នេះ​ធន់​នឹង​ទឹក​ដី​ខេត្ត​ព្រះវិហារ និង​ទទួលបាន​ផល​ច្រើនជាង​ពូជស្រូវ​ដទៃទៀត​។​

​បងស្រី លៀម ដាន ជា​កសិករ​ធ្វើស្រែ​ចម្ការ​នេះ​យូរ​ឆ្នាំ​នេះ​មក​ហើយ​ដោយ​ប្រើប្រាស់​ពូជ​នាង​អុំ​ទទួលបាន​ផល​ជាទី​គាប់ចិត្ត ក្នុង​តំបន់​នោះ​កសិករ​យើង​ក៏​មាន​ការប្រើប្រាស់​នូវ​ពូជស្រូវ​រំដួល​ផង​ដែរ​ជា​ពូជស្រូវ​សម្រាប់​ធ្វើ​ការនាំចេញ​។

​បងស្រី លៀម ដាន បន្តទៀត​ថា​ការ​ស្រែ​ចម្ការ​នេះ​ដោយ​ប្រើ​ពូជ​នាង​អុំ​រយៈពេល​វែង​បន្តិច​ដោយ​ចាប់ផ្តើម​ព្រោះស្រូវ​តាម​ចម្ការ​ពី​ខែ​មេសា​រហូត​ដល់​ខែវិច្ឆិកា​ទើបបាន​ច្រូតកាត់​ប្រមូល​ផល​។
​ឆ្នាំ​ថ្មី​នេះ​លើ​ផ្ទៃ​ដី​ចម្ការ​២​ហិកតា​អាច​ទទួលបាន​ផល​ប្រមាណ​ជា​៥០​បេ​ដោយ​ក្នុង​មួយបេ​មាន​ទំង់​ន់​៧០​គីឡូក្រាម ដោយ​ឆ្នាំនេះ​ទទួលបាន​ផល​ច្រើន​ជាង​ឆ្នាំ​ទៅ​។ បងស្រី ដាន បន្ថែមទៀត​ថា​ពូជស្រូវ​នាង​អុំ​នេះ​ដាំបាយ​រសជាតិ​ឈ្ងុយឆ្ងាញ់​ណាស់​ហេតុនេះហើយ​ទើប​ប្រភេទ​ពូជស្រូវ​នាង​អុំ​មានតម្លៃ​លក់​លើ​ទីផ្សារ​ក្នុង​១​គីឡូក្រាម​ថ្លៃ​១២០០​រៀល​ទៅ​១៥០០​រៀល​ដែល​ជា​តម្លៃ​លក់​ចេញ​ប្រហាក់ប្រហែល​ទៅ​នឹង​ពូជស្រូវ​រំដួល​ផងដែរ​។

ដោយឡែក ពូជស្រូវ​នាង​អុំ​រើស​ដី​បន្តិច​ដោយ​នៅពេល​ណា​មានទឹក​ជាំ​ច្រើន​មិន​ដូច​ពូជស្រូវ​រំដួល​ទេ​វា​មិន​បាន​ទទួល​ផល​បាន​ច្រើន​នោះ​ទេ​ក៏​ដោយសារ​ជាំ​ទឹក​ច្រើន​ពេក​វា​ត្រូវការ​ទឹក​ល្មម​ទើប​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com