ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញាណ​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ដោយ​គ្មាន​ការលើកលែង​។​

​វិធានការ​នេះ គឺជា​ការពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈាន​ទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​ធិបតី ដែលជា​យុវជន​បន្តវេន បាន​ខិតខំ​បំពេញ​ការងារ​មិន​ដែល​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ក្នុង​នោះ​កម្មវិធី​អាទិភាព​៦​ចំណុច ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ភ្លាមៗ សំដៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​។ សម្តេច​បាន​ពង្រឹង​គ្រប់​តាម​ក្រសួង​-​ស្ថាប័ន និង​បង្កើត​សមិទ្ធផល​ធំៗ​ជា​បន្តបន្ទាប់​។ វិធានការ​ជាច្រើន​ដែល​ដាក់​ចេញ​ដោយ​សម្តេច ត្រូវ​បាន​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ការបណ្តេញ​កងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​ប្រើប្រាស់​គ្រឿងញៀន​ចេញពី​ក្រប​ខណ្ឌ វិធានការ​ចំពោះ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេចវេស​ជាដើម​។​

​យើងខ្ញុំ​ទាំងអស់គ្នា មាន​ការពេញចិត្ត​ជាខ្លាំង និង​សូម​បន្ត​គាំទ្រ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្រប​តាម​មាគ៌ា​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា បោះជំហាន​ទៅមុខ​ប្រកប​ដោយ​ទំនុកចិត្ត ជាមួយនឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។​

​យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរ​ជ័យ​សិរី សួស្តី​ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​បុត្រាបុត្រី និង​ក្រុមគ្រួសារ​សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com