ទាន់ហេតុការណ៍
0

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​

​ក្នុង​ឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោថ្មីៗ​កន្លងទៅនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អរគុណ​ចំពោះ​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ធ្វើឱ្យ​សមិទ្ធផល​ពហុ​កីឡដ្ឋាន​ជាតិ « មរតក​តេជោ » នេះ​លេច​ជា​រូបរាង​ឡើង​។ សម្តេច​បាន​កោស​សរសើ​រ​មិត្ត​ចិន ដែល​តែង​គោរព​ដល់​កម្ពុជា​ទោះបី​ខ្លួន​ជា​អ្នកផ្តល់​ជំនួយ និង​ផ្តល់​លទ្ធភាព​កម្ពុជា​ជា​អ្នក​ជ្រើសរើស​ម៉ូត​ពហុ​កីឡដ្ឋាន​នេះ តាម​ការពេញចិត្ត​របស់​កម្ពុជា​។​

​គោលការណ៍​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ « មរតក​តេជោ » ឈរ​លើ​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ​៥​យ៉ាង​ដែល​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ថោង ខុន ប្រកាស​ដាក់​ចេញ​រួមមាន​៖
១. រក្សា​ឱ្យបាន​នូវ​ភាពរឹងមាំ គុណភាព សោភ័ណភាព និង​ភាព​បៃតង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ។​
២. យក​ស្មារតី​សន្សំសំចៃ កាត់បន្ថយ​របៀប​ប្រើប្រាស់​ខ្ជះខ្ជាយ​លើ​ថាមពល​ទឹក ភ្លើង និង​ធនធានមនុស្ស​មិនចាំបាច់​។​
៣. រៀបចំ​ផែនការ​កៀរគរ​ស្វែងរក​ចំណូល តាម​វិធីសាស្ត្រ​ទីផ្សារ​កីឡា និង​ច​ល​នូ​ប​ត្ថ​ម្ភ​កីឡា​( Sport Marketing & Sponsorship )​ពិសេស​បង្កើត​កម្មវិធី​ស្វែងរក​ចំណូល តាម​ព្រឹត្តការណ៍​ប្រកួត​កីឡា ថ្នាក់ជាតិ និង​អន្តរជាតិ​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ ជា​រៀងរាល់ឆ្នាំ ។​
៤. រៀបចំ​បន្ថែម​គុណ​តម្លៃ​ស្តង់ដារ​បច្ចេកទេស​ទីលាន ប្រកួត​កីឡា​ទាំងអស់ ក្នុង​ពហុ​កី​ឡ​ជាតិ « មរតក​តេជោ​» ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចលនា​កីឡា​ពិភពលោក​មក​កម្ពុជា​។​
៥. ប្រែក្លាយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សារភ្ជាប់​ជាមួយ​វិមាន​ឈ្នះ ឈ្នះ រមណីយដ្ឋាន​សួន​សត្វសា​ហ្វារី​ភ្នំពេញ​, តារាង​កូន​ហ្គោល Garden City និង​តំបន់​ជុំវិញ ជា​មេដែក និង​ជា​និមិត្តរូប​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​សម្រាប់​រាជធានី​ភ្នំពេញ​។​

​គូសបញ្ជាក់ថា វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ « មរតក​តេជោ » នេះ​ទទួលបាន​ថវិកា​ជំនួយ​ឥត​សំណង​សម្រាប់​ការសាងសង់​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦០​លាន​ដុល្លារ​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​ដល់​៦​ម៉ឺន​នាក់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com