លោកស្រី រដ្ឋលេខាធិការបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញនៅខេត្តបាត់ដំបង លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងប្រមាណជាង១០០ករណីដែលភាគច្រើនជាករណីនាំចូល និងឆ្លងក្នុងសហគមន៍។លោកស្រីបន្ថែមថា អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះគឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់នោះទេ ដោយសារតែ ពួកគាត់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ លោកស្រីបន្តថា កន្លងមកនេះ ក៏មានពលរដ្ឋមួយចំនួន មានការរើសអើងវ៉ាក់សាំងដោយសារ គាត់គិតថាវ៉ាក់សាំងនេះមិនល្អ វ៉ាក់សាំងនោះទើបល្អហេតុដូចនេះលោកស្រីបញ្ជាក់សារជាថ្មីថា វ៉ាក់សាំងអ្វីក៏ដោយឱ្យតែប្រភេតវ៉ាក់សាំងនោះឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ក៏មានការចេញផ្សាយអំពីការប្រើប្រាស់នូវវ៉ាក់សាំងសម្រាប់ដូសទី៤ឱ្យបានលឿនដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសប្រភេទអូមីក្រុង។
យើងក៏បានឃើញព័ត៌មានជាច្រើន ដោយព័ត៌មានខ្លះថាវ៉ាក់សាំងនេះអាចទប់អូមីក្រុងបានប៉ុននេះ វ៉ាក់សាំងនោះអាចទប់អូមីក្រុងបានប៉ុណ្ណោះដល់និយាយជារួមចុងបញ្ចប់គឺវ៉ាក់សាំងទាំងអស់គឺសុទ្ធសឹងតែឆ,ចន, ប្រើប្រាស់សម្រាប់ទប់ទល់ជាមួយអូមីក្រុង។ អញ្ចឹងកន្លែងនេះ សុំបងប្អូនទាំងអស់កុំមានការរើសអើង ហើយក៏ត្រូវយល់ឱ្យច្បាស់ អំពីសារៈប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំង ដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។ហើយឥឡុវធ្វើម៉េចឱ្យតែមានវ៉ាក់សាំងចាក់ ឱ្យតែមានវ៉ាក់សាំងចូលទៅក្នុងសរីរាង្គរបស់យើងទៅដើម្បីដូសទី៣រឹតតែជាតម្រូវការធំហើយដូសទី៤សម្រាប់ការចាក់ដូសទី៤សម្រាប់ការចាក់ដោយ គ.វ.ក-១៩ បានធ្វើការផ្សព្វផ្សាយហើយ ហើយយើងនឹងចាប់ផ្តើមចាក់នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃយើងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ដូសទី៤។
លោកស្រី បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។
លោកស្រី ក៏បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ទោះបីជាទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩រួចហើយក្តី ក៏ត្រូវបន្តនូវវិធានការ « ៣ការពារ »(ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង «៣កុំ»(កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំក៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិ អប់រំក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដើម្បីធានាបាននូវនិរន្តរនភាពនៃការរស់នៅធម្មតា តាមប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩៕