ទាន់ហេតុការណ៍
0

​ផ្លូវ ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ផ្លូវ ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​ផ្លូវ ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នា​ថ្ងៃទី ០៤ ខែ​មេសា ឆ្នាំ​២០២២​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កូវី​ដ​១៩ មិន​អាច​បង្អាក់ដំណើរ​ការអភិវឌ្ឍ​សង្គម​កម្ពុជា​បាន​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ដល់​គណៈកម្មកា​រ​អន្តរក្រសួង ដែល​បាន​ប្រឹងប្រែង​កសាង​ផ្លូវ​ទាំង ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ឱ្យ​ក្លាយជា​សមិទ្ធផល​ពិត​។​

​សម្តេច​តេជោ ហ៊ុន សែន ផ្លូវ​ទាំង​៣៨​ខ្សែ គឺ​យក​កម្ពុជា ចិញ្ចឹម​កម្ពុជា សាងសង់​ដោយ​កូន​ខ្មែរ និង​ជា​ថវិកា​របស់​ជាតិ​ផ្ទាល់​តែម្តង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ពិត​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ និង​ប្រកាស​ជា​ថ្មី​ថា​សមិទ្ធផល​នេះ​ជា​តារា​រះ​ទិសឧត្តរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​នេះ ព្រោះ​មិនមែន​កើតឡើង​ដោយ​ភាពងាយស្រួល​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ដល់​ក្រុម​ការងារ​សាងសង់ ដែល​ភាគច្រើន​សុទ្ធតែ​ជា​ធនធាន​វ័យក្មេង​របស់​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​សុទ្ធតែ​មាន​ព្រះនាម​ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និង​ឥស្សរជន​កម្ពុជា ដែល​បាន​សាង​ស្នា​ព្រះ​ហ​ស្ថ និង​ស្នាដៃ​ចំពោះ​ជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផ្លូវ​ទាំង​នេះ​គ្មាន​ឡើយ​ឈ្មោះ លន់ នល់ សិរិមតៈ ចេង​ហេង និង​សឹង ង៉ុក​ថាញ់ ដែលជា​អ្នក​ក្បត់ជាតិ​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សុខ​សនិ្តភាព បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​កសាង​នូវ​សមិទ្ធផល​គ្រប់បែបយ៉ាង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការសាងសង់​ផ្លូវ និង​កែលម្អ​ស្ទឹង​សៀមរាប មិន​អាច​កាត់ផ្តាច់​នូវ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ប៉ះពាល់​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សៀមរាប សុខចិត្ត​ទៅ​នៅ​វត្ត​ហើយ​ប្រគល់​ដី​ជូន​អាជ្ញាធរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គោរព និង​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការលះបង់ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ខេត្ត​សៀមរាប យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ផ្លាស់​ចេញ​ពី​កន្លែង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និង​កែលម្អ​ស្ទឹង​សៀមរាប ហើយ​ទៅ​រស់នៅ​ភូមិ អភិវឌ្ឍន៍​តេជោ​រុណ​តាឯក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​រីករាយ​ខ្លាំង​ចំពោះ​ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​អញ្ជើញ​ពិនិត្យ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង ហើយ​ឃើញ​រថយន្ត​ចត​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក៏​ធ្វើឱ្យ​សម្តេច​នឹកឃើញ​ដល់​អតីតកាល​របស់​កម្ពុជា​ដែល​មាន​ត្រឹមតែ​កង់ច​ត​មុខផ្ទះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តើ​ពាក្យ​ថា «​ដឹកនាំ​យូរ​ទៅ​កាន់តែ​ក្រ​ទៅ » ឆ្លុះបញ្ចាំង​នឹង​តថភាព​សង្គម​កម្ពុជា​ដែរ​ទេ​ខណៈ​សង្គម​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​រកតែ​ស្បែកជើង​ពាក់​មិន​បាន​ផង​នោះ​?

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកប្រព្រឹត្ត​អំពើ​អានា​ចារ​និង​ធ្វើ​សកម្មភាព​ចោរកម្ម​ក្នុង​ក្រុង​សៀមរាប ត្រូវ​បញ្ចប់​ទៅ ព្រោះ​កា​មេ​រា​សុវត្ថិភាព​បាន​បំពាក់​តាម​ទីសាធារណៈ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មិន​លំបាក​ទេ​ក្នុង​ការចាក់​បេតុង​នៅតាម​ច្រាំង និង​មាត់​ស្ទឹង​សៀមរាប តែ​មិន​អាច​ធ្វើបាន​ទេ ព្រោះ​ជា​តំបន់​អភិរក្ស និង​ជា​លក្ខខណ្ឌ​របស់​យូណេស្កូ​ដែល​បាន​ប្រាសាទ​អង្គរ​ត្រូវបាន​ដាក់​ចូល​បញ្ជី​សម្បតិ​បេតិកភណ្ឌ​ពិភពលោក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គួរតែ​អរគុណ​ដល់ ICC-Angkor ដែល​បាន​ចូលរួម​អភិរក្ស​ប្រាសាទ​អង្គរ និង​ក្រុង​សៀមរាប​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​បាន​ចុះហត្ថលេខា​បន្តការងារ​ជាមួយ ICC-Angkor ក្នុង​ការអភិរក្ស​ប្រាសាទ​អង្គរ និង​ការអភិវឌ្ឍ​ក្នុង​ក្រុង​សៀមរាប​រយៈពេល​១០​ឆ្នាំ​បន្តទៀត បន្ទាប់​ពី​អនុវត្ត​បាន​៣០​ឆ្នាំ​មកហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រតិកម្ម​នឹង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ចង់ឱ្យ​មាន​អគារ​ខ្ពស់ៗ​នៅក្នុង​ក្រុង​សៀមរាប​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រសិនបើ​ធ្វើ​អគារ​ខ្ពស់ៗ​បែប​នោះ​អង្គរវត្ត​នឹង​ត្រូវ​ដកចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​រូបនោះ​ថា ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​សម្បត្តិ​បេតិកភណ្ឌ​នៅ​ប្រទេស​មួយចំនួន ត្រូវបាន​ដកចេញ​ពី​បញ្ជី​ព្រោះតែ​ការបំពាន​នឹង​លក្ខខណ្ឌ​របស់​យូណេស្កូ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជម្រាប​ទៅ​យូណេស្កូ កុំ​បារម្ភ​ចំពោះ​ការអនុវត្តន៍​នូវ​លក្ខខណ្ឌ​ទាំងមូល​ទាំងឡាយ​ចំពោះ​ការអភិរក្ស​នៅ​តំបន់​ក្រុង​សៀមរាប គឺ​កម្ពុជា​មិន​កាប់​មេមាន់​ដើម្បី​ឆ្ងាញ់​មួយ​ពេល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ត្រូវ​ចិញ្ចឹម​មេមាន់​ឱ្យ​ធំធាត់ ដើម្បី​យក​ពង​យូរអង្វែង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃ​នេះ​កាលពី​៥២​ឆ្នាំ​ជា​ពេល​ដែល​សម្តេច​កាយ​ជា​យុទ្ធជន ចូល​តស៊ូ​ក្នុងព្រៃ​តាម​ការអំពាវនាវ​របស់​សម្តេចព្រះបរ​មរតន​កោ​ដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​បារមី​ទាំងឡាយ​នៅតាម​ប្រាង្គ​ប្រាសាទ និង​ទឹកដី​ខេត្ត​សៀមរាប​ដែល​បាន​ជួយ​ឃុំគ្រង​ជីវិត​របស់​ពី​ការ​លួច​ប្រហារ​កាលពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ហើយ​ផ្តល់​ឱកាស​ឱ្យ​សម្តេច​បាន​កសាង​ជាតិ​មាតុភូមិ​មកដល់​ពេល​បច្ចុប្បន្ន​។​

​សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែង​ថា​ពេល​មាន​សន្តិភាព​ត្រូវ​ប្រឹងប្រែង​រក្សា កុំ​ចាំ​ដល់ពេល​មាន​សង្គ្រាម ទើប​ប្រឹង​ស្រែក​រក​សន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​បើ​គ្មាន​សន្តិភាព កុំ​និយាយ​ដល់​ការអភិវឌ្ឍ ការគោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​អំណរ​ព្រះ​គុណ​អតីតព្រះមហាក្សត្រ និង​អរគុណ​ប្រជាពលរដ្ឋ ព្រមទាំង​ថ្នាក់ដឹកនាំ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​សម្តេច​ឱ្យ​ដឹកនាំ​ប្រទេស​ចេញ​ពី​ភ្លើងសង្គ្រាម​។​

​សម្តេច​តេជោ ហ៊ុន សែន​បាន​ថ្លែងថា ទោះបី​ការដឹកនាំ​ប្រទេស​ចេញពី​គណបក្ស​ប្រជាជន​ណាមួយ​ក៏ដោយ គឺ​ត្រូវ​តែ​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការកើនឡើង​មធ្យមភាគ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ការ​ទាញ​ប្រយោជន៍​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​កំពុង​ពិចារណា​កែលម្អ​ផ្លូវ​រថភ្លើង​ដែល​ជា​ផ្លូវដែក​ហួស​សម័យ និង​កំពុង​សិក្សា​ការសាងសង់​ផ្លូវ​ត​ភ្ជាប់​រវាង​ពី​ខេត្តសៀមរាប ឆ្ពោះ​ត្រង់​ទៅ​ខេត្ត​បាត់ដំបង​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​សុខាភិបាល និង​ចូលរួម​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​អាច​នឹង​បញ្ជូន​គ្រូពេទ្យ​ចុះ​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម​តំបន់​កម្សាន្ត​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​ពី​ការអនុញ្ញាត​ឱ្យ​លេង​សប្បាយ​រាំរែក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ការបើក​ឱ្យ​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​ពេល​បុណ្យចូលឆ្នាំថ្មី​មិនមែន​ជា​ការយក​ប្រជាពលរដ្ឋ​ទៅ​ពិសោធន៍​រឿង​រីក​រាលដាល​កូវី​ដ​១៩ នោះទេ តែ​សម្តេច​ក៏​ចង់ដឹងថា តើ​ការធ្វើ​បែប​នេះ​នឹង​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ដែរឬទេ​?

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា​សម្តេច​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​មិនឱ្យ​មាន​ការពាក់​ម៉ាស​នៅក្នុង​ខេត្ត​មួយចំនួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​មិន​អាច​ទទួលបាន​ជោគជ័យ​ដូច​ពេលបច្ចុប្បន្ន​នេះ​ឡើយ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ចូលរួម​ទេនោះ​។​

​សម្តេច​តេជោ ហ៊ុន សែន សូម​អរ​ព្រះ​គុណ និង​អរគុណ​សម្រាប់​ការប្រទាន​ពរ និង​ជូនពរ​សម្តេច​ហើយ​សម្តេច​សូម​ជូនពរ​តប​ឱ្យ​ជាតិ​កម្ពុជា ជួប​តែ​សុខសន្តិភាព ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com