ទាន់ហេតុការណ៍
0

​កសិករ​ក្នុង​ស្រុក​សង្វាត​ដាំ​ស្មៅ​ចំណី​សត្វ​គោ ក្របី អាច​ទទួលបាន​ចំណូល​ជា​ប្រចាំ​ថ្ងៃ​

​កសិករ​ក្នុង​ស្រុក​សង្វាត​ដាំ​ស្មៅ​ចំណី​សត្វ​គោ ក្របី អាច​ទទួលបាន​ចំណូល​ជា​ប្រចាំ​ថ្ងៃ​

​សត្វ​ពាហនៈ​មាន​គោ ក្របី សេះ ពិសេស​ពពែ ចៀម ដែល​កសិករ​ខ្មែរ​យើង​ចិញ្ចឹម​ក្នុង​ស្រុក​ច្រើន​ទើប​ធ្វើឱ្យ​មុខរបរ​ចិញ្ចឹមសត្វ​នេះ​មាន​អាទិភាព​ខ្ពស់​ដោយ​ទីផ្សារ​ក្នុងស្រុក​មាន​តម្រូវការ​ច្រើន​ដែល​ធ្វើឱ្យ​ការដាំ​ស្មៅ​ជា​ចំណី​សត្វ​នោះ​បាន​ទទួល​ចំណូល​ជា​ប្រចាំ​ថ្ងៃ​។​

​កសិករ​ឈ្មោះ ឌី​ណា នៅក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​អ្នក​ដាំ​ស្មៅ​គ្រប់​ប្រភេទ​ដោយ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​។ លោក ឌី​ណា ជា​អ្នក​ដាំ​ស្មៅ​ពូជ​បរទេស​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ដោយ​ក្នុងនោះ​មាន​ប្រភេទ​ពូជ​ស្មៅ​ដាំ​ដោយ​គ្រាប់​មាន​៦​ប្រភេទ​និង​ពូជ​ស្មៅ​ជាដើម​កង់ៗ​មាន​១០​ប្រភេទ​។ ដោយ​មើលឃើញ​ពី​តម្រូវការ​អ្នក​ចិញ្ចឹមសត្វ​មាន​ច្រើន​ឡើងៗ​ទើប​លោក ឌី​ណា ចាប់ផ្តើម​នាំចូល​ពូជ​ស្មៅ​ដើម​នេះ​ពី​ថៃ​មក​ដាំ​ក្នុង​ស្រុក​ដោយ​ក្នុង​១​ហិកតា​ចំណាយ​តែ​ជាង​២​លាន​ប៉ុណ្ណោះ​ដែល​ពីមុន​ទិញ​ពូជ​ពី​ក្រៅ​ត្រូវ​ចំណាយ​ជាង​២០០០​ដុល្លារ​ក្នុង​១​ហិកតា​។​

​ប្រភេទ​ស្មៅ​ដើម​នេះ ដាំ​ក្នុង​រយៈពេល​ជាង​១​ខែ​មាន​កម្ពស់​ជិត​៣​ម៉ែត្រ​ដែល​អាច​កាប់​លក់​ជា​កង់ៗ​ដោយ​គិត​ក្នុង​១០០​កង់​ថ្លៃ​២​ម៉ឺន​រៀល​ចំពោះ​ប្រភេទ​ស្មៅ​ពូជ​គ្រាប់​ក៏​ប្រើ​រយៈពេល​ដាំ​ជាង​១​ខែ​ដូច​គ្នា​ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ​ដោយ​លក់​ចេញ​គិត​ជា​បាច់​ក្នុង​១​បាច់​២០០០​រៀល​។ ប្រភេទ​ស្មៅ​បរទេស​ដើម​ដាំ​ក្នុងរ​ដូ​វណា​ក៏បានដែរ អាស្រ័យ​ដោយ​មាន​ប្រព័ន្ធ​ទឹក​និង​ជី​គ្រប់គ្រាន់​ដោយ​អាច​ដោត​ដាំ​លើ​ផ្ទៃដី​១​ហិកតា​ត្រូវ​ចំណាយ​២​ម៉ឺន​កង់​ហើយ​ចំពោះ​ស្មៅ​ពូជ​គ្រាប់​ត្រូវ​ចំណាយ​ក្នុង​១​ហិកតា​១៥​គីឡូក្រាម​។ លោក ឌី​ណា បន្តទៀតថា ចាប់តាំងពី​ដាំ​ស្មៅ​នេះ​លក់​មក​ជីវភាព​គ្រួសារ​គាត់​ធូរធារ​ច្រើន​ក៏​ដោយសារ​តែ​ទទួលបាន​ពី​ចំណូល​ដាំ​ស្មៅ​រាល់ថ្ងៃ​ផងដែរ​។ ដោយឡែក​ចំពោះ​ទីផ្សារ​ក្នុងស្រុក មិន​ខ្វះ​អ្នក​ទិញ​នោះ​ទេ ភាគច្រើន​អតិថិជន​ដែល​ចិញ្ចឹមសត្វ​ច្រើន​មកពី​ខេត្តតាកែវ កំពត កំពង់ធំ បាត់ដំបង មាន​រហូត​ដល់​ខេត្តព្រះវិហារ​ក៏មានដែរ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com