ទាន់ហេតុការណ៍
0

ពិធី​បុណ្យ​ប្រពៃណី​សាសនា​អ៊ីស្លាម​ដែល​គេ​ហៅថា​បុណ្យ​ម៉ា​ឡុត​

ពិធី​បុណ្យ​ប្រពៃណី​សាសនា​អ៊ីស្លាម​ដែល​គេ​ហៅថា​បុណ្យ​ម៉ា​ឡុត​

វិធី​បុណ្យ​ម៉ាឡុ​ត​ជា​ពិធី​បុណ្យ​ប្រពៃណី​មួយ របស់​ជនជាតិ​ចាម​ដែល ប្រារព្ឋធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្ដង ចាប់ផ្ដើម​ពី​ខែ​មិថុនា​ថ្ងៃទី 29.30 រយ​:​ពេល​២​ថ្ងៃ​នៅ​ភ្នំឧ​ត្ត​ង្គ​។​

​ការធ្វើ​ពិធី​បូជា​របស់​ព្រះ​អ៊ី​ម៉ាន់​សាន់ ដែល​ជា​គ្រូ​របស់​សាសនិក​អ៊ីស្លាម​។​ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ និង​រាជរដ្ឋាភិបាល ទទួលស្គាល់ បាន​ផ្តល់​អទិភាព​ឱ្យមាន​ការគោរព​បូជា ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ឧក​ញ្ញ ឃ្មួ​រ ម៉ាត់​សាន់ មេដឹកនាំ​សាសនា​អ៊ីស្លាម​ក្រុម​កន​អ៊ី​មាំ​សាន់ លើកឡើងថា ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ក៏ដូចជា​សាសនិក ជន​អ៊ីស្លាម​ទាំងអស់​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​ព្រះមហាក្សត្រ​និង រាជរដ្ឋាភិបាល កម្ពុជា រួមចំណែក​ទទួល​ស្គាល់​នៅ​ពិធីបុណ្យ​របស់​ជនជាតិ​ចាម​យើង​។​ហើយ​ក៏​សូម​ថ្លែ​អំណររគុណ​ដ៏​ជ្រាលជ្រៅ​ដែល​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បាន​ផ្ដល់ឱកាស​ឲ្យ​សាសនា អ៊ីស្លាម​យើង បាន​ធ្វើ​ពិធី​បុណ្យ​ដោយ​រលូន​។​

​ក្នុងនាម​យើង​ជា​សាសនិក​អ៊ីស្លាម​ទាំងអស់​សប្បាយរីករាយ​ណាស់​ដែល​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​សេរីភាព​គ្រប់បែប​យ៉ាង​សម្រាប់​ជនជាតិ​ចាម​នៅ​កម្ពុជា​។​

​ការបញ្ជាក់​បន្ថែម​រប​ស់លោក​ឧញ្ញ ឃ្មួរ​ម៉ាត់​សា ឲ្យដឹងទៀតថា ពិធីបុណ្យ​នេះ​ធ្វើឡើង​មាន​រយៈពេល 2 ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី 29 ដល់ 30 ខែមិថុនា ជួបជុំ​ពុទ្ធបរិស័ទ​បាំង​ស្កូល ដើម្បី​ឧទ្ទិស​ទៅដល់​បុព្វបុរស​យើង​ដែល​ធ្លាប់​បូជា​គ្រប់បែបយ៉ាង​សម្រាប់ អ៊ីស្លាម ជនជាតិ​ចាម​យើង​។​ជាពិសេស​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្ត​ដាក់​ដល់​ជនជាតិ​យើង សូមឱ្យ​ជួបតែ​សេចក្តីសុខ​ជា​រៀងរហូត​។​

​ការរំភើប​រីករាយ​ក្នុង​ពិធីបុណ្យ​នេះ​បាន​ធ្វើឱ្យ​អ្នក​ស្រីឡិប​ប៉ះ មកពី​ស្រុក​លលា ខេត្ត​កំពង់ឆ្នាំង​។​ឱ្យដឹងថា​ការធ្វើ​ពិធីបុណ្យ​ម៉ា​ឡុត គឺ មាន​សារៈសំខាន់​ណាស់​។​សម្រាប់​ប្រជាជន​ចាម​ពួកយើង​បាន​កាត់​មកពី​គ្រប់​ខេត្ត ដូចជា កំពង់ចាម​កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កណ្ដាល​ភ្នំពេញ​ជាដើម​។​បន្ថែម​ពីលើ​នេះ​គ្រប់ៗ​គ្នា​បាន​យក​នំនែក មាន​សំភារ​:​ផ្សេងៗ យក​មក​ចូល​ក្នុង​ពិធីបុណ្យ​នេះ​ដែរ​។​

​ហើយ​អ្នកស្រី​បញ្ជាក់បន្ថែម អំពី​ដំណើររឿង​ដែល​មាន​តាំងពី បុរម បុរាណ​មក​ថា កាលពី​យូរលង់​ណាស់​មក​ហើយ​មាន​លោកតា​តុ​សាន់ គាត់​បាន​ស្លាប់​ទៅ នៅក្នុង ភូមិ​ព្រិ​ពិ តែ​បាន​មក​ផុស​នៅ​ខ្មែរ ដោយ​មាន​ដំណើររឿង​បែបនេះហើយ ទើប​ធ្វើ​អី​យើង​គ្រប់ៗ​គ្នា បាន​នាំគ្នា​ធ្វើ​គ្រឿង​សក្ការ​:​បូជា​នៅ​ភ្នំ​ឧត្តុង្គ​ជា​រៀងរាល់​ឆ្នាំ​ដែល​គេ​ហៅថា​ពិធី​បុណ្យ​ម៉ា​ឡុត​។​

​ទើប​មកដល់​បច្ចុប្បន្ន​នេះ​ការធ្វើ​ពិធី​គោរពបូជា​ជា​រៀងរាល់​ឆ្នាំ​របស់​បងប្អូន​អ៊ីស្លាម ជនជាតិ​ចាម តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ភ្នំ ឧត្តុង្គ រហូតមកដល់​សព្វថ្ងៃ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com