ទាន់ហេតុការណ៍
0

វេទិកា​លើកកម្ពស់​សុវត្ថិភាព​ស្ត្រី​អ្នកសារព័ត៌មាន​ក្នុង​ការពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​

វេទិកា​លើកកម្ពស់​សុវត្ថិភាព​ស្ត្រី​អ្នកសារព័ត៌មាន​ក្នុង​ការពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​

ការលើកកម្ពស់​ស្ត្រី​អ្នកសារព័ត៌មាន នៅ​សណ្ឋា​ស្តារី​អង្គរ ខេត្តសៀមរាប ដែល​មាន​ការចូលរួម របស់​ស្ត្រី​អ្នកសារព័ត៌មាន​នៅ​តាម​បណ្ដា ខេត្ត​នានា​។ ដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ សៀមរាប និង​រាជធានី​ភ្នំពេញ​។​

​ដោយសារ​លេខ​មុន​យើង​មាន​ការខុសឆ្គង ផ្នែក​បច្ចេកទេស អំពី ឈ្មោះ​របស់​លោកស្រី​នាយិកា​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឥឡូវ​យើង​បានកែតម្រូវ នូវ​ការគូសបញ្ជាក់​ពី​លោកស្រី ច័ន្ទគ្រឹ​ស្នា មានឈ្មោះ​ថា សាវតា ចន្ទ័គ្រឹ​ស្នា នាយិកា​WMC នៅ​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា នៅ​ខេត្ត​សៀមរាប នៃ សណ្ឋាគារ​ស្តា​រី​អង្គរ​ ។​ ដែល​លោកស្រី បញ្ជាក់​ឲ្យដឹង​ថា​វេទិកា​នេះ​គឺ​មាន​ការឧបត្ថម្ភ គម្រោង​ដៃគូរ​អភិវឌ្ឍន៍​ដូចជា អូស្ត្រាលី យូ​ឌី​ស្កូ cfj និង​មណ្ឌព័ត៌​មាន​ស្ត្រី​កម្ពុជា​។​

​តាម​ការគូសបញ្ជាក់​ពីរ លោកស្រី​នាយិកា WMC មានប្រសាសន៍ថា វេទិកា​អ្នកសារព័ត៌មាន​នេះ​គឺ​ធ្វើឡើង​ដើម្បី​ពង្រឹង​បណ្ដាញ​ដល់​អ្នកសារព័ត៌មាន​ស្ត្រី cfj នៅក្នុង​ខេត្ត​សៀមរាប ហើយក៏​ជា​ការលើកកម្ពស់​នៅ​ការយល់ដឹង អំពី​បណ្ដាញ​និង​សេវាកម្ម​នៃ​សារព័ត៌មាន​របស់​ស្ត្រី​ទូទាំង​ខេត្ត​និង​ភ្នំពេញ ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​។​ពិភាក្សា​នៅ​នូវ​ការស្វែងយល់​អំពី​បញ្ហា​នៃ​ការ​ប្រឈម​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​នឹង​ផលប៉ះពាល់​ផ្លូវចិត្ត ផ្លូវច្បាប់ ដូច​ជា​ការ ផ្ដល់​វេទិកា​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុង​ការចែករំលែក​តួនាទី​នៅក្នុង​ការការពារ​សុវត្ថិភាព​នៃ​ការបញ្ចេញមតិ​និង​សេរីភាព​នៅក្នុង​សារព័ត៌មាន​។​

​ជុំវិញ​ការពាក់ព័ន្ធ​ស្ត្រី​អ្នកសារព័ត៌មាន ទាំង​នៅ​ខេត្ត​និង​ភ្នំពេញ​ដែល​អ្នកស្រី​ ហង្ស សម្ភ​ស្ស ប្រធាន​ក្រុម​បណ្ដាញ​អ្នកសារព័ត៌មាន​ស្ត្រី cfj ថា ការជួប​ជាមួយនឹង​ស្ត្រី អ្នកសារព័ត៌មាន ដែល​ក្នុង​គោលការណ៍​ទី​១ ស្ត្រី ដែល​ជា​អ្នកសារព័ត៌មាន​យើង បើសិនជា​គេ​ចង់ឱ្យ​មាន​ចំនួន​ស្ត្រី នៅក្នុង សារព័ត៌មាន​ច្រើនជាង​បុរស​នោះ​ដែល​នឹង​កើត​ភាគរយ​ច្រើន ដែល​ចំនួន​នេះ​អាច​នឹង វិវត្តពី 20% 30%​ទៅ 40% យើង​ក៏​អាច​សន្និដ្ឋានបាន​ថា​វា​នឹង​អាច​ពាក់កណ្ដាល​ភាគរយ​នៃ​ស្ត្រី​ផង​ដែរ​។​បើសិន​ជា​អ្នកកាសែត​ក្នុង​ស្រុក​ខ្មែរ​មាន​ចំនួន 10000​នាក់​។​បើ​ស្រី​ជា​អ្នកសារព័ត៌មាន មាន​ចំនួន 500 នាក់​។​បើសិន​ធៀប​ទៅ​និង​បច្ចុប្បន្ន​នេះ​មាន​តែ​ចំនួន​ស្ត្រី​ជាង 400 នាក់​ប៉ុណ្ណោះ​។ បើ​ធៀប​ជាមួយ​ស្ត្រី​ជា​អ្នកដឹកនាំ​វិញ គឺ​ភាគច្រើន​ស្ត្រី​ជា​អ្នកសម្រេចចិត្ត​។

អ្នកស្រី​ ហង្ស​ សម្ផស្ស​ បញ្ជាក់​ទៀត​ថា​ បើសិន​ជា​ការចូលរួម​របស់​ស្ត្រី​បាន​លុះត្រា​ស្ត្រី​យើង​មាន​គោលនយោបាយ​ដែល​បុរស​ខ្លះ​តែង​និយាយ​ថា​ការងារ​ខ្លះ​គឺ​ចង់​ដាក់​ស្ត្រី​ដែរ តែ​ខ្លាច​ស្ត្រី​អៀន ហើយ​អត់​មាន​សមត្ថភាព​តែ​បើសិនជា​គេ​គិត​ថា​ស្ត្រី​អត់​ចេះ តើ​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើប​ស្ត្រី​អាច​ចេះ ។ ដូច្នេះ​យើង​គួរ​ផ្ដល់​ឱកាស​សម្រាប់​ស្ត្រី​ផង​។​

ការបញ្ជាក់​បន្ថែម​ពី​អ្នកស្រី​ ឈុន ​ផាន់​ណា​ផា ​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ដែល​អ្នកស្រី​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ដោយ​មាន​ការគាំទ្រ​ពី​អង្គការ cfj បាន​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ជួប​ជាមួយ​ស្ត្រី​អ្នកសារព័ត៌មាន​កន្លង​មក​នៅ​តែ​ភ្នំពេញ​ទេ​អស់​រយៈ​ជាង​១​ឆ្នាំ​ហើយ ក្នុង​១​ខែ​យើង​ជួប​គ្នា​ម្ដង ។ ដើម្បី​ជា​ការចែករំលែក បទពិសោធន៍ ដែល​យើង​ធ្វើការ​នៅ​តាម​ស្ថាប័ន​របស់​យើង ដែល​ទាក់ទង​នឹង​ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច តើ​យើង​នឹង​មាន​អារម្មណ៍​បែបណា​?

អ្នកស្រី​បាន​លើកឡើង​ទៀត​ថា ​ក្នុង​ការ​ដែល​ត្រូវ​ផ្ដោត​សំខាន់​ទៅលើ​ការលើកកម្ពស់​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ធានាបាន​នូវ​សមត្ថភាព របស់​អ្នកព័ត៌មាន​ស្ត្រី នៃ ការចុះអនុវត្ត​ច្បាប់ ឃើញ​ថា​បច្ចុប្បន្ន​នេះ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ គំនិត​យោល​បល់ ដែល​ធ្លាប់​​បាន​ជួបប្រទះ​នៅពេល​ដែល​បាន​ចុះ​យក​ព័ត៌មាន​កន្លងមក​ ៕
​រុងរឿង​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com