ទាន់ហេតុការណ៍
0

ដំណើរ​ទៅកាន់​ប្រាសាទបាគង​

ដំណើរ​ទៅកាន់​ប្រាសាទបាគង​

​ក្នុង​ដំណើរ​មួយ​ទៅ​កាន់​ប្រាសាទបាគង​របស់ បណ្ដាញសារព័ត៌មាន​ស្ត្រី ដើម្បី​ស្រាវជ្រាវ អំពី ប្រវត្តិ ស្ថាបត្យកម្ម របស់​ប្រាសាទ​បាគង​។​តាម​ឯកសារយោង​របស់​អាជ្ញា​ធរ​អប្សរា​នៅក្នុង​ប្រវត្តិ​ស្ថាបត្យកម្ម​ខ្មែរ សំណង់​សាសនា លើក​ទី​១ ដែល​លិចធ្លោ​ឡើង​ជា​ជាន់ មាន 5 ថ្នាក់​។​តាម​អ្នកស្រាវជ្រាវ​ហៅថា “​ប្រាសាទ​ភ្នំ​”​។​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ បាន​ប្រារព្ធ​ឆ្លង​ប្រាសាទបាគង នៅ​ឆ្នាំ 881 ពោល​គឺ 2 ឆ្នាំក្រោយ​ឆ្លង​ប្រាសាទ​ព្រះ​គោរ​រួច ដែល​នេះ​ជា​ប្រពៃណី​មួយ មាន​កាលពី​ពេល​នោះ​គឺថា​ព្រះរាជា​ច្រើន​តែ​សាង​អ្វីមួយ​ឧទ្ទិស​ទៅ​បុព្វការី​ព្រះអង្គ ហើយ​សិន ទើប​ធ្វើ​បុណ្យ​ឆ្លង​សំណង់​សម្រាប់​កិច្ច​បូជា​ផ្ទាល់​ព្រះអង្គ​។​

​លោកអ្នក​ដែល​កំពុង​ស្ថិត​នៅក្នុង​បរិវេណ​កំពែង​ដី របស់​ប្រាសាទ​បាគង​។​ដែល​មាន​ទំហំ 900 ម៉ែត្រ គុណ 700 ម៉ែត្រ​ដែល​មាន​ប្រាសាទ​ឥដ្ឋ ចំនួន 22 ភាគច្រើន​បាំង​ដោយ​រុក្ខជាតិ​និង​លំនៅដ្ឋាន​។​ចំណែកឯ​កំពែង​ថ្មបាយក្រៀម ដែល​ហ៊ុំព័ទ្ធ​គូ​ទឹក​ខាងមុខ​នេះ​មាន​ប្រវែង 400 ម៉ែត្រ គុណ 300 ម៉ែត្រ​។​

​នៅ​ច្រកចូល​អម​សងខាង​ផ្លូវ មាន​រូបចម្លាក់​នា​គ​ដែល​គេ​ឆ្លាក់​ក្នុង​លំហ​និង​នៅ​ចុងកន្ទុយ​នាគ​នី​មួយៗ​មាន​ស្លាកស្នាម​ក្រ​ញ៉ាំ​ជើងគ្រុឌ​។​នេះ​ជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិ​ស្ថាបត្យកម្ម​ខ្មែរ ដែល​ឆ្លាក់​សាង​រូប​នាគ​នៅក្នុង​លំហ​អម​ផ្លូវ​ដើរចូល ក្នុង​របៀបនេះ​។​ចំណែក ” ប៉​ម​” នៅ​កំពូល​កណ្ដាល​ស្ថិត​នៅ​ខឿន​លើ​បង្អស់​នោះ សាង​ឡើង ពេល​ក្រោយ​នោះទេ ពោល​គឺ​នៅ​សតវត្ស​ទី 12 ដែល​យើង​ពុំ​ដឹង​ថា​ប្រាង្គ​ដើម​មាន​រូបរាង​ដូចម្ដេច​ឡើយ​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com