ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ !

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ !

​នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ប្រតិបត្តិការ​អចិន្ត្រៃយ៍ សម្រាប់​ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោក​នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច ព្រមទាំង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។

​បន្ទាប់​ពី​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ផែនការ​រួច លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​រំលឹក​អំពី​វិន័យ​សណ្តាប់ធ្នាប់ និង​ពង្រឹង​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ម្ចាស់ការ​និង​ការទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ក៏ដូចជា បញ្ហា​ក្មេង​ទំនើ​ង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕​

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com