បើសិនជាគេចូលចិត្តដើលេងកំសាន្តនៅតំបន់មាត់សមុទ្រនៅក្រុងកំពង់សោម គេនឹងបានបរិភោគអាហារឆ្ងាញ់ៗដូចជា បង្គារ បង្កង មឹកអាំងជាដើម កម្រមានអារហារ ក្រៅពីរម្ហូបសមុទ្រ តែបើសិនជាគេចង់កាម្មង់ម្ហូបផ្សេងៗវិញគឺគេអាចកាម្មង់តាមហាងមានសេវាទាន់ចិត្តទៀតផង។
ឆ្នេរអូរត្រេះជាតំបន់ទេសចរណ៍មួយដែលមានភ្ញៀវជាតិមកពីទីរួមខេត្តផ្សេងៗនិងភ្ញៀវអន្តរជាតិមកកំសាន្តជាហូរហែរមិនថា ថ្ងៃ ធម្មតា សៅរ៍ ឬ អាទិត្យ។
តាមការឲ្យដឹងពីកញ្ញាអ្នកលក់មឹកបង្កង បង្គាអាំង ដែលពពាយនាយឱ្យភ្ញៀវចូលទិញ ឬ ទៅអង្គុយលេងលំហែរ នៅមាត់សមុទ្រ មានទាំងកៅអី ឬ ប៉ៅអុី អង្គុយលំហែតាមឆ្នេរ ដែលរៀបចំដោយអ្នកលក់។
កញ្ញាអ្នកលក់បានរៀបរាប់ថាខ្ញុំលក់នៅទីនេះមានភ្ញៀវមកលេងតែងតែ កាម៉ង់បាយឆា មីឆា មានតម្លៃ ១ចាន ២៥០០០រ។និងបង្កង បង្គា មឹកអាំង តម្លៃ១ចង្កាក់ 15,000រៀល គេធ្លាប់មកញ៉ាំនៅទីនេះភ្ញៀវស្គាល់តម្លៃគាត់មិនដែលត្អូញត្អែរទេ។សំខាន់គឺយើងធ្វើមានអនាម័យ ហើយឆ្ងាញ់។អ្វីដែលសំខាន់នោះភ្ញៀវចូលចិត្តមកលេងជិះម៉ូតូទឹកតម្លៃ៧០ដុល្លា លេងកំសាន្តលើផ្ទៃសមុទ្រផងដែរ។ រុងរឿង