ទាន់ហេតុការណ៍
0

រយៈ ៧​ឆ្នាំ រស់​ដោយសារ មុខរបរ​ម៉ៅ​ផ្លែ​ពុទ្រា​

រយៈ ៧​ឆ្នាំ រស់​ដោយសារ មុខរបរ​ម៉ៅ​ផ្លែ​ពុទ្រា​

ភ្នំពេញ ៖ អ្នក​ដាំ​ពុទ្រា​ខ្លះ ច្រើន​តែ​ដាំ​ពុទ្រា​ហើយ ហើយ​ពិបាក​រក​ទីផ្សា​រម្លោះ​ហើយក៏​បាន​ធ្វើ​ការលក់​ផ្លែ​ពុទ្រា​ដោយ​គិត​ជាដើម​ទៅអោយ​អ្នក​ម៉ៅ​ទិញ​វិញ ជា​ឱកាស​ឆាប់​បាន​ទុន​មកវិញ និង​ក៏​ជា​ឱកាស​ដល់​អ្នក​ម៉ៅ​ទិញ​ផ្លែ​ពុទ្រា ទទួលបាន​ចំណូល និង​ចំណេញ​គួរសម​ក្នុង​មុខរបរ​នេះ ។

​នៅក្នុង​រយៈពេល ៧​ឆ្នាំ ដែល​ម៉ៅ​ទិញ​ចំការ​ផ្លែ​ពុទ្រា បាន​ធ្វើឱ្យ​ជីវភាព​គ្រួសារ​គាត់​ធូរស្រាល​ច្រើន តាម​ការបញ្ជាក់​របស់​លោក ឡេង ដែលជា​អ្នក​ម៉ៅ​ទិញ​ដើម​ពុទ្រា ពី​ដី​ឡូតិ៍​មួយកន្លែង​ក្នុង​ភូមិ​ចំពុះក្អែក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ក្នុង​ចំ​ការពុទ្រា នេះ​គាត់​បាន​ម៉ៅ​ពី​ម្ចាស់​ដែល​រស់នៅ​សហរដ្ឋអាមេរិក ដែល​មាន​ចំនួន ៧៥​ដើម ដែល​ក្នុងនោះ​មាន​ទាំង​ដើម​ស្វាយ​ផងដែរ ។ នៅ​ក្នុង​ការ​ម៉ៅ​ដើម​ពុទ្រា​នេះ មាន​រយៈពេល ១​ឆ្នាំ តម្លៃ ១៥០​ដុល្លារ តែ​ទិន្នផល​ផ្លែ​ពុទ្រា​មាន​តែ​ក្នុង​រយៈពេល ០៣​ខែ ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ ។ ទីផ្សារ​ពុទ្រា​រៀងរាល់​ឆ្នាំ​បាន​ថ្លៃ​តែ ៤០០០​រៀល ឬ ៥០០០​រៀល ។

​លោក ឡេង បន្តទៀតថា ត្បិត​តែ​រយៈពេល ១​ឆ្នាំ មាន​តែ​បី​ខែ ហើយ​ក្រោយពី​បេះ​ផ្លែ​អស់ ក៏​ត្រូវ​កាប់​មែក​ចោល​អោយ​អស់​ទុក​តែ​គល់ ដើម្បី​ឱ្យ​វា​លូតលាស់​មែក​ផ្លែ​ថ្មី​បន្ត​ឆ្នាំ​ទៅ​មុខ ។ កន្លង​មក​រៀងរាល់ឆ្នាំ​លោក ឡេង ថា​នៅក្នុង​ពេល​រដូវ ៣​ខែ​នេះ ផ្លែ​ពុទ្រា​ច្រើន​យក​លក់រាយ​នៅ​តាម​រោងចក្រ​នៅក្នុង​រាជធានី ដោយ​មិន​បន្ត​លក់រាយ ឬ​ដុំ​ទៅ​អ្នក​ផ្សេង​ទៀត​ឡើយ ។

​ផ្លែ​ពុទ្រា​មាន​ពី​ប្រភេទ​គឺ ផ្លែ​ពុទ្រាតូច និង​ពូជ​ផ្លែ​ពុទ្រា​គី​ឡូ ដោយឡែក​ចំការ​លោក​ឡេង គឺមាន​តែ​ប្រភេទ​ពុទ្រា​ផ្លែ​តូច ដែល​ជា​ពូជ​នាំចូល​ពី​ប្រទេស​ថៃ មាន​រសជាតិ​ជូរអែម ដោយ​ការដាំដុះ​ពូជ​នេះ​ប្រើ​រយៈពេល ៥ ទៅ ៦​ខែ ។

​លោក ឡេង មានក្តី​មនោទ​ន ភាព​បំផុត​ដែល​ចាប់​យក​មុខរបរ​ម៉ៅ​ចំការ​ពុទ្រា​នេះ ដែល​អាច​ដោះស្រាយ​ខ្លះ​ដល់​កូន​ទៅ​រៀន និង​ម្ហូរអាហារ​ប្រចាំ​ថ្ងៃផង​ដែរ ។ កញ្ញា វ៉ាត

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com