ទាន់ហេតុការណ៍
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ក្នុង​ថ្ងៃ​ចម្រើន​ជន្មាយុ​៦៥​ឆ្នាំ ឈានចូល​៦៦​ឆ្នាំ​

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ក្នុង​ថ្ងៃ​ចម្រើន​ជន្មាយុ​៦៥​ឆ្នាំ ឈានចូល​៦៦​ឆ្នាំ​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​ដោយ​ក្ដី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជា​ទីបំផុត ជូន​ចំពោះ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ថ្ងៃ​ចម្រើន​ជន្មាយុ​គម្រប់​៦៥​ឆ្នាំ ឈានចូល​៦៦​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​នា​ឱកាស​ដ៏​មង្គល​ថ្លៃថ្លា​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្ដែង​នូវ​សេចក្តី​គោរព និង​កតញ្ញូតាធម៌ ដ៏​ជ្រាលជ្រៅ​បំផុត​គោរព​ជូន​ចំពោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែល​បាន​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញ​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​ជូន​ជាតិ​មាតុភូមិ ពិសេស​បន្ត​ដឹកនាំ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ម្លប់​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​រក្សា​ការពារ​យ៉ាង​រឹងមាំ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ កិត្យានុភាព វិបុលភាព និង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​។​

​ជាថ្មី​ម្តងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​បវរ​មហាប្រសើរ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លំឱនកាយ​បួងសួង​ដល់​វត្ថុ ស័ក្ដិសិទ្ធិ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ពិសេស​ទេវតា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​ប្រោស​ប្រទាន​នូវ សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន ឯកឧត្តម​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី​ជា​ទីស្រឡាញ់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ជន្មាយុ​យឺនយូរ និង​សូម​សមប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com