ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួម​ជាមួយ ឧត្តមសេនីយ៍ត្រី សោ សាវឿន គោរព​វិញ្ញាណក្ខន្ធ​សព មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគិរី ដែល​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួម​ជាមួយ ឧត្តមសេនីយ៍ត្រី សោ សាវឿន គោរព​វិញ្ញាណក្ខន្ធ​សព មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគិរី ដែល​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប រួមជាមួយ ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនៈគិរី​  បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​អនុសេនីយ៍ឯក អ៊ុក ផាន្នី មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគិរី ដែល​បាន​ទទួលមរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនៈគិរី បច្ចុប្បន្ន​សព​បាន​ដឹក​មក​ប្រារព្ធ​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​លោកស្រី រិន ស្រី​ពៅ ត្រូវជា​ភរិយា ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​នាំយក​បច្ច័យ​ចំនួន ១​លាន​រៀល​, អង្ករ​ចំនួន ០៤​ការុង​, ទឹកបរិសុទ្ធ​ចំនួន ៥​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ទាំងអស់​នៃ​សព ៕​

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com