ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស​!

​នា​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​ទីស្នាក់ការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស និង​បាន​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​រួមមាន លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ព្រមទាំង ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស ប្រធាន​ក្រុម​បក្ស យុវជន​សង្កាត់ សរុប​ទាំងអស់​ចំនួន ៤៨២​នាក់ (​ស្រី​២១៥​នាក់​)​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់ និង​ទឹក​សុទ្ធ ចូលរួម​បរិភោគ​រួមគ្នា​ជាមួយ សមាជិក សមាជិកា​ទាំងអស់ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមការងារ​សង្កាត់​-​ភូមិ យុវជន និង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ឱកាស​នោះ​គ្រប់ៗ​គ្នា​ផង​ដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com