ខេត្តព្រះសីហនុ៖ គំនូរផុសលើជញ្ជាំងវត្តដែលមានជាលើកដំបូង ជាស្នាដៃវិចិត្រករខ្មែរយើងដោយបានបង្ហាញ ពីស្នាដៃគូរដែលធ្លាប់តែគូរផាត់ប្រេងបានទាក់ទាញដល់អ្នកទស្សនាថាជារូបគំនូរផុសរស់រវើក ។
ស្នាដៃគំនូរផុសរបស់លោក អេង សំអាត រស់នៅខេត្តព្រះសីហនុភាគច្រើនបង្កើតឡើងជាផ្ទាំងទស្សនីយភាពជាប្រភេទរឿងពុទ្ធប្រវត្តិ សម្រាប់ដាក់នៅតាមជញ្ជាំងព្រះវិហារវត្ត ។
លោកសំអាតបានរៀបរាប់អោយ ដឹងថារូបលោកជាវិចិត្រករធ្លាប់តែគូរគំនូរប្រេង ហើយបានក្លាយមកជាគំនូរផុសវិញគឺថាមានការពិបាកម្យ៉ាងៗដែរ ដោយគំនូប្រេងពិបាកផាត់ពណ៌ រីឯចំណែកគំនូរផុសវិញពិបាកបញ្ឆោតរូប ហើយស្នាដៃនេះបានបង្ហាញដល់អ្នកទស្សនា ក្នុងវត្តខេត្តព្រះសីហនុនិងបានបន្តស្នាដៃរហូតទៅដល់វត្តកោះរការខេត្តព្រៃវែង ។
នៅក្នុងគំនូរផុស១ផ្ទាំងគិតតម្លៃជាម៉ែត្រការ៉េដោយក្នុង១ម៉ែត្រការ៉េថ្លៃ៧២ដុល្លារ ហើយតម្លៃនេះអាចឡើងជាងនេះទៀតក៏ព្រោះតែជាការបង្ហាញពីស្នាដៃអោយឃើញថាមានគុណភាព និងភាពរស់រវើកប៉ុណ្ណានោះ ។
លោកសំអាតបន្តទៀតថា រូបលោកចាប់យកមុខរបរគំនូរនេះតាំងពីឆ្នាំ២០០៨ ដែលពីមុនជាវិចិត្រករគូរប្រេងនៅលើ ផ្ទាំងក្រណាត់ប៉ុណ្ណោះ ក្រោយមកក៏បែកគំនិតប្រែក្លាយទៅជាគំនូរផុសនេះឡើងដោយទទួលបានអ្នកគាំទ្រច្រើន ។ ក្នុងគំនូ១ផុស១ផ្ទាំងត្រូវចំណាយពេលវេលា២០ថ្ងៃ ដោយគិតទៅតាមប្រភេទរឿងខ្លី ឬរឿងវែង ។
កញ្ញាវ៉ាត