ទាន់ហេតុការណ៍
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ខ្សាច់កណ្ដាល​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ខ្សាច់កណ្ដាល​

ខេត្ត​កណ្ដាល​៖ លោក ចេង ឌី​ណា ត្រូវ​បាន​តែង​តាំ​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ខ្សាច់កណ្ដាល ជំនួស​លោក ប៊ុន ផេង ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង​នេះ ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ២០២២ ក្រោម​អធិបតីភាព​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​គណៈ​អភិបាលស្រុក​ថ្មី ដែល​ទើប​ទទួលបាន​ការតែងតាំង ត្រូវ​ប្រើប្រាស់​នូវ ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ការងារ រួម​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ ជាមួយ​គណៈ​អភិបាលស្រុក ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការកសាង អភិវឌ្ឍ​ស្រុក ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​។ ជា​ពិសេស​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​អនុវត្ត​ឱ្យ​បាន​ជាប់​ជានិច្ច នូវ​បាវចនា​២ និង​អភិក្រម​៥ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​គឺ​៖ បាវចនា​២ «​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» និង​អភិក្រម​៥ «​ឆ្លុះ​កញ្ចក់​, ងូតទឹក​, ដុះ​ក្អែល​, ព្យាបាល និង វះកាត់​» ។

​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​លោក​អភិបាល ស្រុក ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង ក្នុង​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល ទាំងមូល ត្រូវ​បន្ត​យកចិត្តទុកដាក់​រឹតបន្តឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​ឱ្យ​បាន​ជា​អតិបរមា​នូវ បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង បទល្មើស​នេសាទ បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​បន្ត​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង របស់​រាជរដ្ឋាភិបាល ឱ្យបាន​ល្អ​ប្រសើរ ។ បន្ដ​ទប់ស្កាត់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ការរំលោភ ទន្ទ្រាន​យក​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​រាល់​ការចេញ លិខិតបញ្ជាក់​ការផ្ទេរកម្មសិទ្ធិ​ត្រូវ​គោរព​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​។ បន្ត​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវាសាធារណៈ ដោយ​ត្រូវ​ប្រកាន់យក​នូវ​គោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យ​លឿន ធ្វើឱ្យ​មាន​តម្លាភាព ហើយ​គោរព​ទៅ​តាម​តម្លៃ​សេវា​ដែល​កំណត់​ក្នុង​ច្បាប់​។ ត្រូវ​បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ក្រុង ដែល​ទើប​ត្រូវបាន​កែសម្រួល​បែបបទ និង​នីតិវិធី​នៃ​ផ្តល់​សេវា​ស្រប​តាម​រចនាសម្ព័ន្ធ និង​មុខងារ​ថ្មី ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ការបំពេញ​ការងារ​របស់ខ្លួន ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល​កាន់តែ​ងាយស្រួល ឆាប់រហ័ស មាន​តម្លាភាព និង​គណនេយ្យភាព​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com