ទាន់ហេតុការណ៍
0

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផ្តល់​អនុសាសន៍ ៥​ចំណុច​ដើម្បី​ជំរុញ​ការថែទាំ​សុខភាព​ស្ត្រី​និង​កុមារ​កម្ពុជា​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផ្តល់​អនុសាសន៍ ៥​ចំណុច​ដើម្បី​ជំរុញ​ការថែទាំ​សុខភាព​ស្ត្រី​និង​កុមារ​កម្ពុជា​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម​កម្ពុជា​និង​ជា ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ ផែនការ​សកម្មភាព​រួម​អគ្គ​- លេខាធិការ​អង្គការ​សហ​ប្រជា ជាតិ ដើម្បី​សុខភាព​ស្ត្រី និង កុមារ បាន​ផ្តល់​អានុសាសន៍ ៥ ចំណុច​ដើម្បី​ជំរុញ​ការថែទាំ សុខភាព​ស្ត្រី​និង​កុមារ​នៅ ទូទាំង​ប្រទេស​កម្ពុជា ។​

​ការផ្តល់​អានុសាសន៍​នេះ បាន​ធ្វើឡើង តាមរយៈ​សារ លិខិត​ផ្ញើជូន​ជនរួមជាតិ​ក្នុង ទិវា​ជាតិ​សុខភាព​មាតា​ទារក និង​កុមារ ដែល​ព្រះរាជា​ណា ចក្រ​កម្ពុជា​តែងតែ​ប្រារឰ​រៀប ចំ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១១​មក ។​

​ក្នុង​សារលិខិត​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់​អានុសាសន៍​ចំនួន ៥ រួម មាន ៖
១- សូម​ឱ្យ​ស្ត្រី​មាន​ផ្ទៃ ពោះ​ទាំងអស់ អញ្ជើញ​ទៅ ពិនិត្យ​សុខភាព​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ និង​ឆ្មប ជំនាញ​នៅ​មណ្ឌល​សុខភាព​ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យ បាន​ទៀងទាត់ យ៉ាងតិច​ចំនួន ៤​ដង ទៅតាម​ពេលវេលា​និង ការណែនាំ​របស់​គ្រូពេទ្យ​ទទួល យក​សេវា​បង្ការ​ព្យាបាល​ទាំង អស់ ជាពិសេស​ស្ម័គ្រចិត្ត​ធ្វើ តេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថាន ភាព​មេរោគ​អេដស៍​និង​ស្វាយ ដើម្បី​រួមគ្នា​លុបបំបាត់​ការ ចម្លង​ពី​ម្តាយ​ទៅ​កូន ។

២- សូម​ទៅ​សម្រាលកូន​នៅ​ម​ណ្ឌ ល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល មាន​គ្រូ​ពេទ្យឆ្មប​ជំនាញ​ទទួល បាន​ការបណ្តុះបណ្តាល​ត្រឹម ត្រូវ ។

៣-​សូម​ទៅ​ពិនិត្យ​សុខ ភាព​ក្រោយពេល​សម្រាល ទាំង​មាតា ទាំង​ទារក​យក​កូន ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​១១​មុខ តាម​ពេលវេលា​កំណត់​ពិនិត្យ តាមដាន​សុខភាព​និង​ការ​លូត លាស់​របស់​កូន​រហូត​ដល់​កូន មាន​អាយុ​ពីរ​ឆ្នាំ ។

៤-​សូម បំបៅ​ទារ​កដោយ​ទឹក​ដោះ ម្តាយ​តែ​មួយ​មុខ​គត់ ចាប់ពី ពេល​ទារ​កកើត​ភ្លាម​រហូតដល ទា់រក មាន​អាយុ ៦​ខែ និង ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ​(​បបរ​ខាប់​គ្រប់ គ្រឿង​)​រួម​ជាមួយ​ការ​បន្ត បំបៅ​ទឹកដោះ​ម្តាយ​រហូត​ដល់ កុមារ​មាន​អាយុ​យ៉ាងតិច ២ ឆ្នាំ ។

៥-​សូម​ប្រញាប់​យក​កុ មារ ឬ​ទារក​ទៅ​មន្ទីរពេទ្យ ភ្លាម​នៅ​ពេល​ឃើញ​សញ្ញា គ្រោះ​ថ្នាក់​ណាមួយ​នៃ​ជំងឺ រលាក​ផ្លូវដង្ហើម ជំងឺរាគ ឬ ជំងឺឆ្លង​ដទៃទៀត និង​យក ទារក ឬ​កុមារ​តូច ដែលមាន រាងកាយ​ស្គម ឬ​មិន​ឡើង ទម្ងន់​សោះ​ទៅ​ពិគ្រោះ​យោបល់​និង​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ ។​

​ក្រៅពី​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៏​បាន​អំពាវនាវ​ចំពោះ​ថ្នាក់ ដឹកនាំ​មន្ត្រីរាជការ​បុគ្គលិក សុខាភិបាល​អ្នកផ្តល់​សេវា ទាំងអស់ ចូលរួម​គាំទ្រ​ការ អនុវត្ត​គោលនយោបាយ​គាំពារ សង្គម​របស់​រាជរដ្ឋាភិបាល​ឱ្យ មាន​ប្រសិទ្ធភាព​ខ្ពស់​ឈាន ទៅ​សម្រេចបាន​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ឆ្នាំ​២០៣០​របស់​រាជ​រដ្ឋា ភិ​បាលតាមការ​កំណត់និង សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ជាតិ និង អន្តរជាតិ សូមជួយ និង​បន្ត​វិនិ យោគ​គាំទ្រ​ដល់​ការងារ​សុខ ភាព​មាតា ទារក និង​កុមារ នៅ​កម្ពុជា ។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន មានក្តី សង្ឃឹម​និង​ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​បង្កើន​លទ្ធភាព បន្ថែមទៀត​ក្នុងការ​ធ្វើ​ឱ្យ​កាន់ តែ​ប្រសើរឡើង​នូវ​ស្ថានភាព សុខភាព​មាតា ទារក និង​ក ម៉ារ​នៅ​កម្ពុជា ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com