ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ២​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនា​បតតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន​ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ ហៃ​យ៉ាត់ រី​ជេន​ស៊ី ភ្នំពេញ​។​

​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន​ឆ្នាំ​២០២២ សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ដើម្បី​អាស៊ី​-​ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និង​សភាពាណិជ្ជកម្ម​កម្ពុជា​។ វេទិកា​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ភាព​ជា​ដៃគូ​ស្អិតរ​មួ​ត និង​ការឆ្លើយតប​រហ័ស​របស់​អាស៊ាន​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន ថ្នាក់ដឹកនាំ​ស្ថាប័ន​អ្នក​រៀបចំ​ខាងលើ ស្ថាប័ន​ធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ និង​តំណាង​អង្គទូត​នានា​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តីសោមនស្ស​ក្រៃលែង ដោយ​បាន​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​បើក​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន ឆ្នាំ​២០២២ ក្រោម​ប្រធានបទ « ភាព​ជា​ដៃគូ​សម្រាប់​អាស៊ាន​ដែល​មាន​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប​រហ័ស​» ។

​សម្តេច​ក៏​សូម​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ដើម្បី​អាស៊ី​ប៉ាស៊ីហ្វិក (KSI), ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និង វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) សម្រាប់ ការរៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ។

​ដើម្បី​ជា​ធាតុ​ចូល​បន្ថែម សម្រាប់​កិច្ចពិភាក្សា​ក្នុង​វេទិកា​នា​ថ្ងៃនេះ​សម្តេច​តេជោ​បាន​ចូលរួ​ម​ផ្តល់​យោបល់​ផ្ទាល់​ខ្លួន​មួយចំនួន ដូចខាងក្រោម ៖ ទី​១)​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច មិន​អាច​សម្រេច​បាន​ឡើយ ដរាបណា​មិន​មាន ស្ថិរភាព និង​សុខសន្តិភាព​ពេញលេញ ។ ក្នុងន័យនេះ​, អាស៊ាន ត្រូវ​បញ្ចៀស​ឱ្យ បាន​នូវ​ភ្លើងសង្គ្រាម​ដែល​គ្មាន​អ្នកឈ្នះ និង​អ្នកចាញ់ ប៉ុន្តែ​មាន​តែ​ការវិនាស ហិនហោច និង​ការបាត់បង់​អាយុជីវិត​របស់​ប្រជាជន ។ កម្ពុជា ដែល​ជា​ប្រទេស ធ្លាប់​បាន​ឆ្លងកាត់​ប្រវត្តិ​ជូរចត់​ជាច្រើន ដោយសារ​ភ្លើងសង្គ្រាម សូម​ក្រើនរំលឹក យ៉ាង​ទទូច​ថា ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ប្រកបដោយ​ស្មារតី​យោគយល់ គ្នា​ទៅវិញទៅមក និង​ការកំណត់​សុខុមាលភាព​ប្រជាជន​ជា​អាទិភាព​ចម្បង បំផុត គឺជា​នយោបាយ​ឈ្នះ​-​ឈ្នះ នាំ​ទៅ​រក​សុខ​សន្តិភាព និង​វិបុលភាព​យ៉ាង ពិតប្រាកដ

​ទី​២) ក្នុង​បរិការណ៍​ដែល​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ កំពុងតែ​មាន ភាព​ក្ដៅគគុក​, អាស៊ាន ត្រូវ​ធ្វើខ្លួន​ជា​តំបន់​គំរូ និង​ត្រូវ​រួម​គ្នា​ធានា​ឱ្យបាន​នូវ សុខសន្តិភាព​, ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ តាមរយៈ​ការពង្រឹង​ឯកភាព និង​ម​ជ្ឈភាព​អាស៊ាន និង​ការ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ភាព​ជា​ដៃគូ និង​យន្តការ ពហុភាគី​និយម​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ថែម​លើ​នេះ​, អាស៊ាន ក៏​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ជា​កណ្ដាល និង​ដើរ​តួនាទី​ជា​វេទិកា​រួម​មួយ​សម្រាប់ ការសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ការពង្រឹង​និម្មាបនកម្ម​តំបន់ ដែល​មាន​លក្ខណៈ​បើកចំហ​, តម្លាភាព​, បរិ​យាប​ន្ន និង​យក​ច្បាប់​ជា​គោល ។

​ទី​៣) ដើម្បី​សម្រេចបាន​នូវ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង បរិ​យាប​ន្ន​, យើង​ត្រូវ​បន្ត​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ប្រែក្លាយ តំបន់​អាស៊ាន​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការវិនិយោគ​ប្រកបដោយ ភាព​ទាក់ទាញ និង​ជវភាព ជា​ពិសេស​តាមរយៈ ការដោះស្រាយ​បញ្ហា​របាំង​ពន្ធ និង​មិនមែន​ពន្ធ​, និង​ការផ្ដល់​នូវ​ការគាំទ្រ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ពន្លឿន​ការ អនុវត្ត និង​ទាញ​យក​ប្រយោជន៍​ឱ្យ​អស់​លទ្ធភាព​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​នានា ជាពិសេស កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សកលលោក ។

​ទី​៤) អាស៊ាន ត្រូវ​យកចិត្ត​ដាក់​ជាពិសេស​លើ​ការលើកកម្ពស់​សន្តិសុខ​សេដ្ឋកិច្ច សំដៅ បំពេញ​រាល់​តម្រូវការ​ចាំបាច់រ​បស់​ប្រជាជន និង​ធានា​ការទទួលបាន​នូវ​ផល ប្រយោជន៍​ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌ ពី​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស និង​ក្នុង​តំបន់ តាមរយៈ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​, ការពង្រឹង សហគ្រិនភាព និង​ផ្ដល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ​, តូច និង មធ្យម​, ​ការពង្រឹង​វិស័យ​អប់រំ​, សុខាភិបាល និង​កិច្ច​គាំពារ​សង្គម​, ការកាត់បន្ថយ​គម្លាត នៃ​ការអភិវឌ្ឍ​, ការបង្កើត​ការងារ និង​កាត់បន្ថយ​វិសមភាព​ប្រាក់ចំណូល និង​ការ ធានា​សន្តិសុខ​ស្បៀង​; និង

​ទី​៥) អាស៊ាន ត្រូវ​សម្លឹង​ឆ្ពោះទៅមុខ និង​រួម​គ្នា​ទាញយក​ផលប្រយោជន៍​ឱ្យបាន​ជា អតិបរមា​ពី​សក្តានុពល និង​កាលានុវត្តភាព ដែល​កើតចេញ​ពី​និន្នាការ​សកល ដូចជា សេដ្ឋកិច្ច​វិលជុំ​, សេដ្ឋកិច្ច​បៃតង និង​ជា​ពិសេស ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ដែល​នឹង​ក្លាយជា​កម្លាំងចលក​រគ​ន្លឹះ ក្នុង​ការលើកកម្ពស់​កា​រត​ភ្ជាប់​គ្រប់​វិស័យ ទាំង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​, ការវិនិយោគ​, ពាណិជ្ជកម្ម និង​នយោបាយ ក៏ដូចជា ការរួម​គ្នា​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា ដូចជា​ការប្រែប្រួល​អាកាសធាតុ ឱ្យបាន​យ៉ាង​ឆាប់រហ័ស​ស្រប​តាម​មូលបទ​របស់​យើង​ក្នុងថ្ងៃនេះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com