សិក្ខាសាលានេះបានធ្វើឡើង នៅសណ្ឋាគសាន់វ៉េ ទី 25 ខែតុលាឆ្នាំ 2022 របស់ អង្គការ ហេឡែន ខេលល័រ តាមរយៈគម្រោងសិក្សាស្រាវជ្រាវក្នុងការចិញ្ចឹមទារកនិងកុមារ(A R C H) សហការជាមួយ ក្រសួងសុខាភិបាល។
លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការ ហេឡែន ខេល័រ មានប្រសាសន៍ថា មានកុមារជាច្រើនដែលពុំទាន់ទទួលបាននូវរបបអាហារចម្រុះគ្រប់មុខនិងសុវត្ថិភាពជាច្រើនដង ក្នុង១ថ្ងៃនោះ ក្នុងការធានាឲ្យបាននូវតម្រូវការអារហារ និង អាហាររូបត្ថម្ភគ្រប់គ្រាន់នៅឡើយនោះទេ។លោកបញ្ជាក់ថា បើតាមការង្កេតប្រជាសាស្ត្រ និង សុខភាព កម្ពុជា ឆ្នាំ 2014 កុមារកម្ពុជាប្រមាណតែ 2 ភាគរយ អាយុពី 6 ទៅ 23 ខែ ទទួលបានរបបអាហារ អប្បបរិមា ដែលអាចទទួលយកបាននាពេលកន្លងមក។
មូលហេតុដែលសំខាន់មួយទៀតក្នុងចំណោមនៃមូលហេតុដែលបណ្ដាលមកពីការប្រើប្រាស់អាហារ និងភេសជ្ជៈ ដែលមិន ល្អ ចំពោះសុខភាពដែលជំនួសឲ្យការប្រើប្រាស់អាហារដែលមិនល្អទៅដល់សុខភាព។
បើយោងតាមការអង្កេតមួយក្នុងឆ្នាំ 2014 កុមារកម្ពុជាប្រមាណតែ២% បានបង្ហាញឲ្យឃើញថា ភាគរយនៃកុមារអាយុ 6 ឆ្នាំទៅ 11 ខែនិង 63% នៃកុមារអាយុ 22 ទៅ 23 ខែនៅរាជធានីភ្នំពេញ បានប្រើប្រាស់អាហារ និង ភេសជ្ជៈដែលមានលក់នៅលើទីផ្សារ។
លោកបញ្ជាក់ទៀតថាបើយោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ 2022 វិញបានបង្ហាញឲ្យឃើញថាកុមារកម្ពុជាដែលមានអាយុពី 6 ទៅ 23 ខែប្រមាណ 28 ភាគរយបានប្រើប្រាស់ភេសជ្ជ: កម្រិតខ្ពស់ និង កុមារមានអាយុពី៦ទៅ២៣ខែប្រមាន២១% បានប្រើប្រាស់អាហារមិនល្អចំពោះសុខភាព។
លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា តាមការសិក្សាទៅលើក្មេងៗជាង 500 នាក់ បានផ្ដល់ អាហារមិនមានសុខភាពល្អ ទៅ ដល់កុមារគឺមានច្រើន តែ ចំពោះម្ដាយ ឬ អ្នកថែទាំកុមារវិញ បានផ្តល់អាហារមិនមានសុខភាព ល្អ ទៅ ដល់ កុមារមិនបានធ្វើទៅតាម ការអប់រំ ណែនាំរបស់ក្រសួងសុខាភិបាលឡើយ គឺ មានតែ១០ភាគរយ នៃម្តាយ ឬ ក៏ អ្នកថែរ ទាំទារកនិងកុមារប៉ុណ្ណេះដែលបានអនុវត្តន៍។
លោកជំទាវបញ្ជាក់បន្តឱ្យដឹងទៀតថាការប្រើប្រាស់ផលិតផលទឹកដោះម្ដាយជាការងារមួយត្រូវបានអនុវត្តជាមួយក្មេងអាយុពី 10 ខែឡើងទៅ។ដូច្នេះកាលណាក្មេងអាយុ ពី 10 ខែ ឬ 11 ទៅ 12 ខែការប្រើម្សៅ ទឹកដោះគោ មានកាន់តែច្រើនឡើង។ ហើយក្មេងអាយុ ពី១០ ខែទៅដល់ 14 ខែ កម្រិតការប្រើប្រាស់អាហារកែច្នៃ គឺ អាហារផលិតដោយរោងចក្រភាគច្រើនដែលមានសារជាតិចិញ្ចឹមតិចតួច សំបូរទៅដោយ ជាតិស្ករជាតិផ្អែម អំបិល និង ខ្លាញ់ ក៏មានការកើនឡើងដែរ។ លីតា