ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ ចុះសួរសុខទុក្ខ អតីត​សមាជិក ដែល​មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ ចុះសួរសុខទុក្ខ អតីត​សមាជិក ដែល​មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

​នា​ព្រឹក ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការ​​ងារ​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី អន ស័យ អតីត​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​មុខតំណែង​ជា​ប្រធាន​គោលដៅ​ការពារ វិមាន ឈ្នះ ឈ្នះ ដែល​បាន​ចូល​សោធន​និវត្តន៍ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​មាន​ជំងឺ​ទឹកនោម​ផ្អែម កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នឹករលឹក​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ២,០០០,០០០៛ (​ពីរ​លាន​រៀល​) និង​បាន​ទទួល​ថវិកា ៥០០,០០០៛ (​ហាសិប​ម៉ឺន​រៀល​) បន្ថែម​ពី​ការចូលរួម​របស់​បង​ប្អូន​វរ​អន្តរាគមន៍ សរុប​ថវិកា ២,៥០០,០០០៛ (​ពីរលាន​ហាសិប​ម៉ឺន​រៀល​) ព្រមទាំង​មាន ភេសជ្ជៈ​ចម្រុះ ៦​កេស​,​ទឹកក្រូច ០២​កេស ទឹកដោះគោ​បឺត ០២​កេស​, ផ្លែឈេ​ី ០១​កន្ត្រក ជូន​ដល់ លោក​វរសេនីយ៍ត្រី អន ស័យ ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com