ទាន់ហេតុការណ៍
0

​ទេពកោសល្យ​ចម្លាក់​រូប​តោ​ប្រាសាទសម្បូរព្រៃគុក​មាន​ភាពរស់រវើក​

​ទេពកោសល្យ​ចម្លាក់​រូប​តោ​ប្រាសាទសម្បូរព្រៃគុក​មាន​ភាពរស់រវើក​

ចម្លាក់​ពី​ថ្មភក់​រូប​តោ​ដែល​មាន​លំនាំ​ដើម​ក្នុង​ប្រាសាទសម្បូរព្រៃគុក​ជា​រូប​តោ​ឆ្មាំ​យាម​ប្រាសាទ​ដ៏​ខ្លាំងក្លា​ដែល​មាន​ឥទ្ធិពល​ទៅនឹង​ជំនឿ​បែប​ព្រហ្មញ្ញសាសនា ហើយ​ត្រូវបាន​ជាងចម្លាក់​ក្នុង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​យក​មក​ឆ្លាក់​តាម​ដូច​បេះបិត​សម្រាប់​អ្នក​កម្ម៉​ង់​ទិញ​យក​ទៅ​ដាក់​តាមវ​ត្ត​នានា​។​

​បច្ចុប្បន្ន​សិប្បកម្ម​ចម្លាក់​ថ្ម​ភក់​នៅក្នុង​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​មាន​រហូតដល់​ជាង​២០​កន្លែង​ដែល​បង្ហាញ​នូវ​ទេពកោសល្យ​ស្នាដៃ​រស់​រវើក​និង​មាន​ការប្រកួតប្រជែង​។​ជាង​ចម្លាក់ សេង សា​ប៊ុន បានឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថាសិ​ប្ប​កម្ម​របស់គាត់​ទើប​បង្កើតឡើង​៤​ឆ្នាំ​មក​ហើយ​ដោយ​បាន​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​ទំនុកចិត្ត​លើ​ស្នាដៃ​ចម្លាក់​ថ្មភក់​នេះ​ច្រើន​ដូចជា​រូប​ចម្លាក់​ថ្ម​ពី​ភក់​រូប​តោ​ក្នុង​រចនាបថ​ប្រាសាទសម្បូរព្រៃគុក​នា​សតវត្សរ៍​១៦​ដោយ​មាន​អតិថិជន​និយម​ជាវ​ច្រើន​យកទៅ​ដាក់​តាម​វត្ត​អារាម​។​លោក សា​ប៊ុន​បន្ត​ថា​ចម្លាក់​រូប​តោ​នេះ​ឆ្លាក់​ទៅតាម​ក្បូន​ខ្នាត​ដែល​មាន​កម្ពស់​២​ម៉ែត្រ​ក្នុង​តម្លៃ​១​គូ​៣​ពាន់​ដុល្លារ​ដោយ​ត្រូវ​ចំណាយ​ពេលវេលា​ជាង​២​ខែ​ឯណោះ​។​ស្នាដៃ​ចម្លាក់​ថ្មភក់​នេះ​ក្រៅ​ពី​រូប​តោ​នៅ​មាន​រូប​ពុទ្ធអង្គ​ទៅ​តាម​ការ​កម្ម៉​ង់​ផងដែរ​។

​សិប្បកម្ម​ចម្លាក់​ពី​ថ្មភក់​នេះ​មិន​ចំណេញ​ច្រើន​ទេ​ព្រោះ​ត្រូវ​ចំណាយ​ទិញ​ថ្មភក់​ដឹក​ជញ្ជួន​ពី​ខេត្ត​ព្រះវិហារ​ឆ្ងាយ​តែ​សិប្បកម្ម​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្លួន​នូវ​ស្នាដៃ​រស់​រវើក​ជា​របស់​ខ្មែរ​ពិតៗ​ដោយ​មិន​ធ្វើការ​នាំចូល​ពី​ក្រៅ​នោះឡើយ​៕

Filed in: វប្បធម៌

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com